Posts tagged as "Billionaires"

ពាក់​«អាវ​មាស»​ទំងន់​៤​គីឡូ ដើម្បី​អបអរ​ខួប​កំណើត​របស់​ខ្លួន (vdo)

ពាក់​«អាវ​មាស»​ទំងន់​៤​គីឡូ ដើម្បី​អបអរ​ខួប​កំណើត​របស់​ខ្លួន (vdo)

ពីនេះពីនោះ - ប៉ុន្តែបើពាក់អាវនេះ ចេញដើរតាមថ្នល់ អ្នកត្រូវមានអ្នកការពារឲ្យច្រើន តាមហែហម មិនសូវ​ខុស​គ្នា​ប៉ុន្មាន ពីមហាសេដ្ឋីជាតិឥណ្ឌាម្នាក់នេះ នៅក្នុងវីដេអូនោះទេ។ លោក ប៉ានកាជ ប៉ារ៉ាខ (Pankaj Parakh) អ្នកមាន​ទ្រព្យសម្បត្តិដ៏ហូរហៀរ ក្នុងក្រុងប៊ុមបៃ ពីវិស័យកាត់ដេរក្នុងប្រទេសឥណ្ឌា បានថ្លែង​ឡើង​ដូច​វា​ហីថា៖ «ខ្ញុំចង់ពាក់​នៅនឹងខ្លួន នូវអ្វីមួយដែលពិសេស ដើម្បីអរគុណព្រះជាម្ចាស់ ដែលផ្ដល់ភាព​ជោគជ័យ​ឲ្យខ្ញុំ»។

មិនខុសពីការលើកឡើងខាងលើនេះទេ ព្រោះព្រះអាទិទេពក្នុងសាសនា ហិណ្ឌូ ពិតជាអត់ទ្រាំ​មិន​សរសើរ​មិន​បាន នៅពេលបានទតអាវ«មាស» ដែលមានតម្លៃមិនតិចជាង ២សែនដុល្លារនេះ។ មហាសេដ្ឋីបានថ្លែង​ទៀត​ថា «ខ្ញុំតែង​តែមានអារម្មណ៍រំភើបខ្លាំងណាស់ ជាមួយមាស តាំងពីខ្ញុំមានអាយុ៥ឆ្នាំមកម្លេះ។ អំឡុងពេលនេះ ចំណង់​ចំណូលចិត្ត​នេះ បានក្លាយជារឿង [...]

កំពូល​មហា​សេដ្ឋី​ទាំង​១០ នៅ​ចិន ចំណាត់​ថ្នាក់​ឆ្នាំ២០១៣​របស់​ហ្វ័ប

កំពូល​មហា​សេដ្ឋី​ទាំង​១០ នៅ​ចិន ចំណាត់​ថ្នាក់​ឆ្នាំ២០១៣​របស់​ហ្វ័ប

ចំណាត់ថ្នាក់ថ្មី ដែលផ្ដល់ទៅឲ្យបណ្ដាជនល្បីៗក្នុងលោក ដោយទស្សនាវដ្ដីហ្វ័ប (Forbes) បានបង្កឲ្យមានការភ្ញាក់ផ្អើល​ជាខ្លាំង ជាពិសេសកំពូលអ្នកដែលមានប្រាក់ច្រើនជាងគេ ក្នុងប្រទេសចិន។ ចំណាត់ថ្នាក់នោះ បានបង្ហាញថា អ្នកជំនួញ​រកទទួលទានខាង អចលនវត្ថុ លោក វ៉ាង ជៀងលីន (Wang Jianlin) បានក្លាយជាបុរសដែលមានប្រាក់ច្រើនជាងគេបង្អស់ ក្នុងចំណោមបុរសអ្នកមាន៤០០នាក់ នៃប្រទេសកុំម្មុយនីសមួយនេះ។


បុរសដែលមានជាងគេនៅចិន លោក វ៉ាង ជៀនលីន។ (រូបថត Fortune Live Media 2013)

ជនល្បីៗ - ចំណាត់ថ្នាក់ថ្មីនេះ មិនបានរាប់ចូលពីកំពូលអ្នកមានៗ មកពីទីក្រុងហុងកុងទេ ដោយសារតែនៅទីនោះ មាន​រចនាសម្ព័ន្ធរដ្ឋបាលដាច់ដោយឡែក ពីរដ្ឋបាលកុំម្មុយនីសនៃទីក្រុងប៉េកាំង។

លោក វ៉ាង ជៀងលីន [...]

អ្នក​មាន​ជាង​គេ​ក្នុង​លោក​ ព្រោះ​មាន​៤ ០០០​កោដ​ដុល្លា​នៅ​ក្នុង​គណនី?

អ្នក​មាន​ជាង​គេ​ក្នុង​លោក​ ព្រោះ​មាន​៤ ០០០​កោដ​ដុល្លា​នៅ​ក្នុង​គណនី?

ខណៈពេលចូលទៅពិគ្រោះតុល្យភាពគណនី នៅតាមបណ្ដាញអាំងធើណែត បុរសអ្នករស់នៅក្នុងរដ្ឋតិចសាសម្នាក់ បាន​រកឃើញថាគណនីធនាគាររបស់គាត់ មានទឹកប្រាក់៤០០០កោដដុល្លា។ ប៉ុន្តែគួរឲ្យស្ដាយ ដែលតាមការពិតនោះ វាគ្រាន់​តែជាការ​រអាក់រអួលផ្នែកព័ត៌មានវិទ្យាមួយ របស់ធនាគារប៉ុណ្ណោះ។


លោក រ៉ឺជី សឺស បុរសដែលក្លាយជាជាអ្នកមានជាងគេ ក្នុងពិភពលោក តែក្នុងសុបិន្ដ។ (រូបភាពថតពីអេក្រង់ទូរទស្សន៍)

បុរសរូបនេះជឿជាក់ថា គាត់កំពុងតែយល់សប្ដិ តែពិតហើយ ព្រោះគាត់បានយល់សប្ដិទាំងថ្ងៃតែម្ដង។ លោក រ៉ឺជី សឺស (Reggie Theus) ដែលជាម្ចាស់ហាងអាហារមួយស្ថិតនៅផ្នែកខាងកើតនៃរដ្ឋតិចសាស បានចូលទៅពិគ្រោះ​តុល្យភាព​គណនីធនាគារបស់លោក ដើម្បីចង់ដឹងថាគណនីលោក មានប្រាក់ចេញចូល និងនៅមានទឹកប្រាក់ប៉ុន្មាននៅទីនោះ។ [...]

មហាសេដ្ឋីផ្នែកបច្ចេកវិទ្យា​ទាំង១០ ដែលមានជាងគេ ក្នុងពិភពលោក

មហាសេដ្ឋីផ្នែកបច្ចេកវិទ្យា​ទាំង១០ ដែលមានជាងគេ ក្នុងពិភពលោក

តើអ្នកណាទៅដែល ជាអ្នកមានជាងគេ ក្នុងលោក ? តើលោកអ្នកមានបានគិតទេថា ហ្គូហ្គោល ហ្វេសប៊ុក​ អាម៉ាស៊ុន ឌែល ឬមីក្រូសូហ្វ៍ ... ដែលសុទ្ធសឹងជាក្រុមហ៊ុនយក្ស ខាងបច្ចេកវិទ្យា​នោះ មានម្ចាស់ជាអ្នកណា ? ថ្មីៗនេះ ទស្សនាវដ្ដី ដ៏ធំមួយរបស់ អាមេរិច ឈ្មោះ ប៊្លូមប៊ើង បានរៀបចំណាត់ថ្នាក់នេះ ហើយ ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ សូមចងក្រង យកមក ជំរាបជូនលោកអ្នក គ្រាន់ជាការយល់ដឹងបន្ថែម ។

យើងនឹងរៀបចំណាត់ថ្នាក់ ពីអ្នកដែលក្រជាងគេមុន ហើយអ្នកមានជាងគេ លោកអ្នកនឹងបានដឹងថា ជានរណានៅក្រោយគេបង្អស់ ៖

១០- ផូល អេឡិង Paul Allen: ១៤,៧ កោដដុល្លាអាមេរិច 14,7 milliards de dollars



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...