Posts tagged as "Tea banh"

ពាក្យ​«វ៉ៃ​បែក​ធ្មេញ» ល្បីដល់​អ៊ឺរ៉ុប

ពាក្យ​«វ៉ៃ​បែក​ធ្មេញ» ល្បីដល់​អ៊ឺរ៉ុប

ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នៅក្នុងប្រទេសកម្ពុជា បានទាក់ទាញ​ចំណាប់​​អារម្មណ៍​ខ្លះៗ​ដែរ ទៅដល់សារព័ត៌មានមួយចំនួន នៅទ្វីបអ៊ឺរ៉ុបខាងលិច។ ចាប់អារម្មណ៍ ដោយហេតុពីសន្ទុះ​ងើប​ឡើង របស់​​គណបក្ស​​សង្គ្រោះ​ជាតិ ដែលដណ្ដើមបានជិត៥០០ឃុំសង្កាត់ ចេញពីកំណ្ដាប់ដៃ​របស់គណបក្ស​ប្រជាជនកម្ពុជា បើ​ធៀប​ទៅនឹង​អាណត្តិ​ទី៣ ដែលគណបក្សប្រឆាំង រកបានតែ៤០ឃុំសង្កាត់ប៉ុណ្ណោះ។

ប៉ុន្តែសារព័ត៌មាន «Ouest-France» របស់បារាំង បានលើកមកពន្យល់ បែបផ្សេងទៅវិញ ថាយុវជនជំនាន់​ក្រោយ គឺ​ជា​អ្នក​កំណត់នូវជោគវាសនា របស់ពួកគេទៅអនាគត។ ក្រៅពីបានពន្យល់ នូវវិធីសាស្ត្រ ក្នុងការទាក់​ទាញ​យុវវ័យ ពី​សំណាក់​គណបក្សធំទាំងពីរ [...]

ហ៊ុន សែន គម្រាម​កំចាត់​មន្ត្រីបក្ស​ប្រឆាំង ១០០-២០០​នាក់​ចោល

ហ៊ុន សែន គម្រាម​កំចាត់​មន្ត្រីបក្ស​ប្រឆាំង ១០០-២០០​នាក់​ចោល

កំចាត់មនុស្ស ១០០-២០០នាក់ចោល ដើម្បីសង្គ្រោះមនុស្ស រាប់លាននាក់ផ្សេងទៀត។ តែមនុស្ស​១០០-​២០០​នាក់​នេះ មិនមែន​ជាឧក្រិដ្ឋជន លក់​គ្រឿង​ញៀន កាប់​ព្រៃឈើ ជួញដូរ​មនុស្ស ឬជា​ចោរប្លន់​នោះ​​ទេ តែ​ជា​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​នាយក​រដ្ឋមន្ត្រី-ប្រធាន​គណបក្ស​កាន់អំណាច លោក ហ៊ុន សែន គិត​ថា​ពួកគេ​មាន​បំណង ចង់​ធ្វើ​បដិវត្តន៍​ពណ៌ ដើម្បី​រំលាយ​រដ្ឋាភិបាល​ស្រប​ច្បាប់។ បុរសខ្លាំងកម្ពុជា បាន​ប្រកាស​ថា នឹង​កំចាត់​ពួក​គេ​ទាំង​នោះ​ចោល ដូចដែល​គេធ្លាប់​ឃើញ នៅក្នុងអតីតកាល​កន្លង​មក។

លោក ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ ចំពោះគ្រីស្ទបរិស័ទ​រាប់​សិប​នាក់ នៅថ្ងៃ​ព្រហស្បត្តិ៍ ទី២៥ ខែ​ឧសភា​នេះ​ ក្នុង​ពិធី​មួយ ដែលត្រូវបាន​រៀបចំធ្វើ នៅសាលមហោស្រពកោះពេជ្រ កណ្ដាលរាជធានីភ្នំពេញ។ លោក​ថា៖ «ទង្វើ​​ណា​ក៏​​ដោយ ដែលនាំ​ទៅដល់​ការ​ផ្តួលរំលំ គឺជាទង្វើ​ ដែល​ត្រូវតែបង្រ្កាប​​ដាច់​ខាត​​តែម្តង។ ​គ្មាន​ការ​អត់ឱន​ទេ​ [...]

អាមេរិក​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា កុំ​ឲ្យ​មាន​ការ​គម្រាម​អ្នក​បោះ​ឆ្នោត

អាមេរិក​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា កុំ​ឲ្យ​មាន​ការ​គម្រាម​អ្នក​បោះ​ឆ្នោត

ក្រសួងការបរទេសអាមេរិក បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ត្រូវចាត់វិធានការបន្ទាន់ ដើម្បីធានាសេរីភាព នៃលំហរនយោបាយដែលគ្មានការគំរាមកំហែង ឬការបំភិតបំភ័យក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងអំឡុងពេល នៃការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ រហូតដល់ពេលបោះឆ្នោតរួច។

ស្រង់សំដីដោយវិទ្យុសម្លេងសហរដ្ឋអាមេរិក «VOA» អ្នកស្រី «Katina Adams» អ្នកនាំពាក្យក្រសួងការបរទេស​សហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានឲ្យដឹងថា៖ «យើងទទូចឱ្យរដ្ឋាភិបាល[កម្ពុជា ត្រូវ]ចាត់វិធានការបន្ទាន់ ដើម្បីធានាសេរីភាព នៃលំហរនយោបាយ ដែលគ្មានការគំរាមកំហែង ឬការបំភិតបំភ័យ ក្នុងប្រទេសកម្ពុជា។ យើងអំពាវនា​វ​ដល់រដ្ឋាភិបាលកម្ពុជា លើកកម្ពស់សិទ្ធិសេរីភាព ខាងការបញ្ចេញមតិ ដែល​មាន​ការ​ទទួលស្គាល់​ជាអន្តរជាតិ សម្រាប់ពលរដ្ឋកម្ពុជាទាំងអស់។»។

ការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ បានចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី២០ [...]

កងទ័ព​ខ្មែរ-​សៀម ព្រម​ព្រៀង​ឲ្យ​មាន​ខ្សែ​ទូរស័ព្ទ​«ក្រហម»​មួយ

កងទ័ព​ខ្មែរ-​សៀម ព្រម​ព្រៀង​ឲ្យ​មាន​ខ្សែ​ទូរស័ព្ទ​«ក្រហម»​មួយ

នៅក្នុងព័ត៌មានផ្លូវការ ដែលផ្សាយចេញ​ដោយគេហទំព័រ របស់ក្រសួងការពារជាតិកម្ពុជា គេមិនឃើញ​មាន​ការ​អះអាង ពី​ការបង្កើត​ឲ្យ​មាន នូវ​ទូរស័ព្ទ​«ក្រហម»​មួយខ្សែនេះទេ តែគេឃើញ​មានការលើកឡើង ដូចរៀង​រាល់​ជំនួបមុនៗ ទាក់ទង​នឹងការ​ថែ​រក្សា​ស​ន្តិភាព ស្ថេរ​ភាព​តាម​ប​ណ្តោយ​ព្រំដែន និងការព​ង្រឹង​ នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​​ល្អ រ​វាង​ក​ង​ទ័ព​​នៃប្រ​ទេស​ទាំង​ពីរ​ តែ​ប៉ុណ្ណោះ។

ផ្ទុយទៅវិញ ទីភ្នាក់ងារព័ត៌មានផ្លូវការវៀតណាម «VNA» បានផ្សាយឲ្យដឹង នៅថ្ងៃទី៣១ ខែមីនាម្សិល​ម៉ិញ ថាជំនួបលើកទី១២នេះ បាន​​សម្រេច​ឲ្យភាគី​កងទ័ព​ទាំង​សងខាង បង្កើតនូវ​ខ្សែ​ទូរស័ព្ទ​«ក្រហម»​​មួយ​ឡើង។ [...]

រដ្ឋាភិបាល​ទទួល​ស្គាល់​ថា បាន​ចល័ត​រថក្រោះ​កាត់​តាម​ភ្នំពេញ

រដ្ឋាភិបាល​ទទួល​ស្គាល់​ថា បាន​ចល័ត​រថក្រោះ​កាត់​តាម​ភ្នំពេញ

រូបភាពនៃការចល័តរថក្រោះ ជាច្រើនគ្រឿង បានកើតឡើង នៅចំថ្ងៃទី២៤ ខែកក្កដា ថ្ងៃនៃការ​ដង្ហែសព​ដ៏ធំ​សម្បើម របស់​​បុណ្យ​សពលោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម ដែលត្រូវបានធ្វើឃាត យ៉ាងសាហាវព្រៃផ្សៃ កណ្ដាល​រាជធានី​​ភ្នំពេញ កាល​​ពី១៦ថ្ងៃ​មុន។ រដ្ឋាភិបាលតាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ បានទទួល​ស្គាល់​ថា ពិត​ជា​បាន​ចល័ត​រថក្រោះ​​នោះ​​មក​​មែន តែដើម្បីយកមកជួសជុលតែប៉ុណ្ណោះ។

ប្រិយមិត្តជាច្រើន បានផ្ញើររូបភាពជាវីដេអូ មកកាន់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ហើយបានបង្ហាញឲ្យឃើញថា រថក្រោះទាំងនោះ មាន​ចំនួនប្រមាណជា ៥គ្រឿង ត្រូវបានចល័តចេញ ពីភូមភាគខេត្តព្រះវិហារ នៅពេលព្រឹក និង​ប្រមាណ​ជា១០​គ្រឿង នៅពេលដែលក្បួនដឹករថក្រោះទាំងនោះ បានកាត់តាមរាជធានីភ្នំពេញ នៅពេល​យប់ តាមបណ្ដោយវិថី ហាណូយ ឆ្ពោះទៅទិសខាងត្បូង។ ក្រុមពលរដ្ឋអ្នកប្រើប្រាសបណ្ដាញសង្គម បាន​និយាយ​ទៀត​ថា នៅវេលា​ជា​​ម៉ោង​៩យប់ ថ្ងៃអាទិត្យដដែលនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...