Posts tagged as "Kouy Bun Rouen"

បក្ស​​នយោបាយ​ទាំង​ពីរ ជួប​​ចរចា​នៅ​ព្រឹទ្ធ​សភា ​ដោយ​​«បិទទ្វា»

បក្ស​​នយោបាយ​ទាំង​ពីរ ជួប​​ចរចា​នៅ​ព្រឹទ្ធ​សភា ​ដោយ​​«បិទទ្វា»

កិច្ចចរចានយោបាយជាថ្មី រវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅ​ដូចការ​គ្រោង​ទុក តែដំណើរការនៃកិច្ចចរចានយោបាយនេះ បានធ្វើឡើងដោយអសាធារណៈ ពោលគឺមិនអនុញ្ញាត​ឲ្យអ្នកណា​ម្នាក់ចូលក្នុងបន្ទប់ប្រជុំ ក្រៅពីសមាសភាពអ្នកចរចាទាំងពីរគណបក្សនោះទេ។


កិច្ចប្រជុំរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៤ នាវិមានព្រឹទ្ធសភា ចាប់ផ្ដើមដោយការចាប់ដៃ នៅមុខអ្នកកាសែត។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - ដូចការគ្រោងទុក នៅម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ នេះ ក្រុមការងារមកពីគណបក្ស​សង្រ្គោះ​ជាតិ មានលោក សុន ឆ័យ លោក គួយ ប៊ុនរឿន និងលោក ញ៉ែម ប៉ុញ្ញាឬទ្ធិ។ រីឯក្រុមការងារមកពី​គណបក្ស​ប្រជាជន​កម្ពុជា មានលោក [...]

គ.ជ.ប នឹង​រង​ការ​ចោទ​ប្រកាន់​រឿង​លួច​បន្លំ​សន្លឹក​ឆ្នោត​ទៅ​តុលាការ

គ.ជ.ប នឹង​រង​ការ​ចោទ​ប្រកាន់​រឿង​លួច​បន្លំ​សន្លឹក​ឆ្នោត​ទៅ​តុលាការ

ភ្នំពេញ៖ ភាពបរាជ័យលើបណ្តឹងតវ៉ានៅខេត្តក្រចេះ ដោយសេចក្តីសម្រេចបិទផ្លូវតវ៉ា របស់ក្រុមប្រឹក្សាធម្មនុញ្ញ មន្ត្រីជាន់​ខ្ពស់គណបក្សសង្គ្រោះជាតិ បានប្រកាសថានឹងមានបណ្តឹងប្តឹង មន្ត្រីជានខ្ពស់នៃ គ.ជ.ប ទៅកាន់តុលាការ ទាក់ទងនឹងភាព​មិនប្រក្រតី ដែលបានរកឃើញមុន និងក្រោយការបោះឆ្នោត។


តំណាងគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន (រូបកណ្ដាល)។ (រូបថត MONOROOM.info/ O. Vary)

ការប្រកាសប្ដឹង មន្ត្រីជាន់ខ្ពស់នៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានថ្លែងបញ្ជាក់ បន្ទាប់ពីតំណាង​គណបក្ស​សង្គ្រោះជាតិ លោកគួយ ប៊ុនរឿន បានចាកចេញពីបន្ទប់សវនាការទាំងការ«ខកចិត្ត» លើសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ ដោយលោកបានថ្លែងប្រាប់អ្នកសារព័តមាន ថា«(វា)មិនមានអ្វីប្លែកនោះទេ ហើយក៏មិនមែនជាលើកទីមួយនោះដែរ [...]

បក្ស​ប្រឆាំង​ថា កញ្ចប់​សុវត្ថិភាព​«ក»​នៅ​ខេត្ត​ក្រចេះ មាន​ភាព​មិន​ប្រក្រតី​ទាំង​១៣​ការិយាល័យ

បក្ស​ប្រឆាំង​ថា កញ្ចប់​សុវត្ថិភាព​«ក»​នៅ​ខេត្ត​ក្រចេះ មាន​ភាព​មិន​ប្រក្រតី​ទាំង​១៣​ការិយាល័យ

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ ការផ្ទៀងផ្ទាត់កញ្ចប់សុវត្ថិភាព «ក»ទាំង១៣ការិយាល័យ ក្នុងឃុំស្វាយជ្រះ ខេត្តក្រចេះមក គណបក្សសង្គ្រោះជាតិ ដែលជាដើមបណ្តឹងបានអះអាងបញ្ជាក់ថា មានភាពមិនប្រក្រតីទាំង១៣ការិយាល័យ។


សកម្មភាពបើកកញ្ចប់សុវត្ថិភាព នៅទីស្ដីការ គ.ជ.ប ថ្ងៃទី២៥ខែសីហា ក្រោមការបង្គាប់បញ្ជាពីក្រុមប្រឹក្សាធម្មនុញ្ញ។ (រូបថត MONOROOM.info/ O. Vary)

នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែសីហានេះនៅទីស្តីការ គ.ជ.ប ដោយមានវត្តមានពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញចំនួន៣នាក់ សមាជិក គ.ជ.ប តំណាងគណបក្សនយោបាយពាក់ព័ន្ធ ពិសេសគណបក្សសង្គ្រោះជាតិ អ្នកអង្កេតការណ៍ជាតិ អន្តរជាតិ និងអ្នកសារព័ត៌មានជាច្រើន ចូលរួមក្នុងការផ្ទៀងផ្ទាត់ នៃការបើកនូវកញ្ចប់សុវត្ថិភាព«ក» នៅឃុំស្វាយជ្រះទាំង១៣​ការិយាល័យ [...]

ទេព នីថា៖ បើក​​កញ្ចប់​​សុវត្ថិភាព​​«ក»​​តាម​​សេចក្ដី​​សម្រេច តែ​​មិន​​អនុវត្តន៍​លើស​ទេ

ទេព នីថា៖ បើក​​កញ្ចប់​​សុវត្ថិភាព​​«ក»​​តាម​​សេចក្ដី​​សម្រេច តែ​​មិន​​អនុវត្តន៍​លើស​ទេ

ភ្នំពេញ៖ កញ្ចប់សុវត្ថិភាព «ក» នឹងត្រូវបើកសម្រាប់ធ្វើការផ្ទៀងផ្ទាត់ លើបណ្តឹងតវ៉ាពីលទ្ធផលបណ្តោះអាសន្នផ្លូវការ នៃ​ការ​បោះឆ្នោតនីតិលកាលទីប្រាំ កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមក ក្នុងខេត្តក្រចេះជាលើកដំបូង លើការិយាល័យចំនួន១៣ នៃ​ឃុំស្វាយជ្រះ នាថ្ងៃអាទិត្យទី២៥ ខែសីហានេះនាទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។


អ្នកបោះឆ្នោតមួយរូប បានបោះសន្លឹកឆ្នោតចូលទៅក្នុងហិបឆ្នោត។ (រូបថត IRI)

តាមសេចក្តីសម្រេចចុះថ្ងៃទី២៣ ខែសីហា របស់ក្រុមប្រឹក្សាធម្មនុញ្ញដែលបានបញ្ជាក់ថា«ប្រញាប់បំផុត» បានបង្គាប់​ឲ្យ​គ.ជ.ប.បើកកញ្ចប់សុវត្ថិភាព «ក» ដើម្បីធ្វើការផ្ទៀងផ្ទាត់លើការិយាល័យបោះឆ្នោត ចំនួន១៣ការិយាល័យ ក្នុងឃុំស្វាយជ្រះ ខេត្តក្រចេះ។ ក្នុងសេចក្តីសម្រេចនេះ ក៏បានបង្គាប់ឲ្យគ.ជ.ប [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...