ការចុះឈ្មោះនិងបោះឆ្នោត នៅតាមព្រំដែនអាចទៅរួច អាស្រ័យលើកម្ពុជា
ភាពមិនត្រូវគ្នាថ្មី ដែលបានកើតឡើង ក្នុងជំនួបការងារកែទម្រង់ នៃការបោះឆ្នោត រវាងគណបក្សធំទាំងពីរ កាលពីថ្ងៃទី០៩ ខែកុម្ភៈនេះ កឺការស្នើឲ្យមានការបង្កើតមណ្ឌលបោះឆ្នោតនៅតាមព្រំដែន ដែលលើកឡើងដោយគណបក្សសង្គ្រោះជាតិ។ គណបក្សនេះយល់ថា ការបង្កើតឲ្យមានមណ្ឌលបោះឆ្នោតតាមព្រំដែន អាច បង្ហលក្ខណៈងាយស្រួល ដល់ពលករចំណាកស្រុករបស់កម្ពុជា ប្រើប្រាស់នូវសិទ្ធិរបស់ខ្លួនបានគ្រប់គ្រាន់ និងទាន់ពេលវេលាទាំងការចុះឈ្មោះ និងបោះឆ្នោត។ តែការលើកឡើងខាងលើនេះ ត្រូវបានបដិសេធដោយគណបក្សប្រជាជនកម្ពុជា។
សម្រាប់ទស្សនៈនៃក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការលើផ្នែកនេះ បានយល់ថា អ្វីដែលសំខាន់ គឹការសម្រួល តាមគ្រប់លទ្ធភាព និងគ្រប់មធ្យោបាយ ក្នុងការផ្តល់ភាពងាយស្រួលបំផុតដល់ប្រជាពលរដ្ឋ ឲ្យបានមកចុះឈ្មោះ និងបោះឆ្នោតបានគ្រប់គ្នា។ ការលើកឡើងនេះ [...]