អាមេរិក៖ ម្ដាយទទួលស្គាល់បានសម្លាប់ទារកខ្លួន៦នាក់ ទើបនឹងកើត
ម្ដាយរបស់គ្រួសារ ដែលនគរបាលទើបនឹងរកឃើញកាលពីថ្ងៃសោរ៍ ទី១៣ ខែមេសាកន្លងមក នូវសាកសពទារកទើបនឹងកើតតូចៗ ចំនួន៧នាក់ ក្នុងរដ្ឋអ៊ុយតា សហរដ្ឋអាមេរិក បានសារភាពទទួលស្គាល់នៅថ្ងៃចន្ទទី១៤ ខែមេសានេះ ថាខ្លួនបានសម្លាប់ទារករបស់ខ្លួនទាំង៦នាក់ នៅក្នុងរយៈពេលពីឆ្នាំ១៩៩៦ មកទល់នឹងឆ្នាំ២០០៦។
រូបភាពដៃម្ខាង របស់ទារកជាទូទៅម្នាក់ តែមិនបង្ហាញពីរូបភាពទារករងគ្រោះទេ។
ឃាតកម្មរន្ធត់ - សារព័ត៌មាន ឌឺសលឡេកទ្រីប៊ុត (The Salt Lake Tribute) បានឲ្យដឹងថា ស្ត្រីជាម្ដាយឈ្មោះ ម៉េហ្គាន ហនស្មាន (Megan Huntsman) អាយុ៣៩ឆ្នាំ ទំនងជាមិនបានសម្លាប់ទារកទី៧នោះទេ។ ទារកទី៧នេះ បានស្លាប់នៅពេលកើត ដោយយោងទៅតាមសេចក្ដីប្រកាសនៅពេលនោះ របស់ស្ត្រីម្ដាយរូបនេះ [...]