អាជ្ញាធរសង្កាត់ដង្កោបដិសេធការចោទថា ដកម៉ាស៊ីនបូមទឹកលិចព្រោះចង់បានដីពលរដ្ឋ
អស់រយៈពេលជិត៤ខែហើយ ដែលពលរដ្ឋក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរស់នៅក្នុងការលិចលង់ដោយទឹកភ្លៀង។ ពលរដ្ឋនៅទីនោះ បានធ្វើការចោទប្រកាន់ថា អាជ្ញាធរបានឃុបឃិតជាមួយឧកញ៉ាម្ចាស់ស្រះមួយនៅតំបន់នោះ ដើម្បីចង់ទិញដីទីលំនៅរបស់ពួកគាត់ ដោយទុកពួកគាត់ឲ្យរស់នៅក្នុងទឹក ទាំងគ្មានដំណោះស្រាយពិតប្រាកដ និងថ្មីៗនេះ ថែមទាំងបានដកម៉ាស៊ីនសម្រាប់បូមទឹកចេញនោះទៀត។
លោក គង់ ផល្លី ពលរដ្ឋមួយរូបរស់នៅភូមិខាងលើ បានថ្លែងថា៖ «អាជ្ញាធរឃុបឃិតជាមួយឧកញ៉ា ម៉ៅ សុផល មានបំណងបិទស្រះទឹក មិនអោយទឹកចេញ ហើយមានចេតនា ចង់ទិញដីប្រជាពលរដ្ឋទាំងនោះ យកក្នុងតម្លៃ ១ម៉ែត្រការ៉េ ៣០ដុល្លារ ទើបបណ្ដាល អោយមានការលិចលង់យ៉ាងយូរដូច្នេះ»។
សូមអានបទយកការណ៍មួយ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ពីករណីនេះ [...]