ព្រះសង្ឃខ្មែរក្រោមបដិសេធ ថាមិនបានបោះព្រះពុទ្ធរូបចោលទេ
រឿងរ៉ាវបោះព្រះពុទ្ធរូប ចោលក្នុងស្រះ នៅវត្តស្ទឹងមានជ័យ បានធ្វើឲ្យបណ្តាអ្នកកាន់ព្រះពុទ្ធសាសនា មានការព្រួយបារម្ភយ៉ាងខ្លាំង។ ហេតុការណ៍ បានកើតឡើងកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ ក្រោយពីពលរដ្ឋម្នាក់ បានជ្រមុជទឹកស្រះ ហើយបានរកឃើញថា មានរូបចម្លាក់ព្រះពុទ្ធតូចៗ ត្រូវបានយកទៅទម្លាក់នៅក្នុងនោះ។
ដោយសារទឹកស្រះ មិនសូវជាស្អាតនោះ ការរកឃើញព្រះពុទ្ធរូបនេះ ត្រូវបាននិយាយតៗគ្នាថា គឺព្រះសង្ឃកម្ពុជាក្រោមមួយអង្គ ព្រះនាម គីម សីលា គង់នៅវត្តស្ទឹងមានជ័យ យកទៅបោះចោល ហើយក្រុមព្រះសង្ឃជាច្រើន បានព្យាយាមផ្សិកលោក។ ប៉ុន្តែសម្រាប់ព្រះសង្ឃ គីម សីលា ដែលរងការចោទប្រកាន់នោះ បានបដិសេធការលើកឡើង ដោយអះអាងថា មានគេច្រណែននឹងព្រះអង្គ។
ព្រះសង្ឃ គីម សីលា ដែលមានព្រះជន្ម៥២វស្សា មានសង្ឃដិកាជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ព្រះអង្គមិនបានប្រព្រឹត្ត ដូចដែលគេចោទប្រកាន់នោះទេ។ លោកថា [...]