Posts tagged as "Assemblée nationale"

ប្រធានាធិបតី ស្រីលង្កា រំលោយ​រដ្ឋសភា

ប្រធានាធិបតី ស្រីលង្កា រំលោយ​រដ្ឋសភា

«លោកប្រធានាធិបតី ទើបនឹងចុះហត្ថាលេខា នៅលើក្រិត្យមួយ ស្ដីពីការរំលាយសភា ដែលនឹងចាប់ផ្ដើម​ជា​ធរមាន ចាប់ពីយប់កណ្ដាលអាធ្រាតនេះទៅ» នេះបើតាមការប្រកាសឲ្យដឹង របស់អ្នកនាំពាក្យវិមាន​ប្រធានាធិបតី របស់ប្រទេសស្រីលង្កា។ លោកនាយករដ្ឋមន្ត្រី រ៉ានីល វិចក្រេមេសីងហេម (Ranil Wickremesinghem) បានគាំទ្រឲ្យមានការបោះឆ្នោតមុនកាលកំណត់មួយ ដើម្បីពង្រឹកសម្លេងភាគច្រើន នៃគណបក្ស​«បង្រួបបង្រួមជាតិ»របស់លោក ដែលហៅកាត់ថា UNP។

គណបក្សនេះ ធ្លាប់ជាគណបក្សប្រឆាំង នៅមុនជ័យជំនះរបស់ប្រធានាធិបតី លោក ម៉ៃទ្រីប៉ាឡា ស៊ីរីសេណា ដែលបានឈ្នះកាលពីខែមករាកន្លងទៅ លើអតីតប្រធានាធិបតីផុតតំណែង លោក មាហិនដា រ៉ាចាបាកសេ (Mahinda Rajapakse) ដែលបានក្ដាប់ក្ដាប់អំណាច  តាំងពីជាង១០ឆ្នាំមកហើយ។

អាជ្ញាធររបស់ប្រទេស ស្រីលង្កា បានឲ្យដឹងថា ការបោះឆ្នោតឡើងវិញនេះ នឹងប្រព្រឹត្តិទៅនៅ១០ខែ មុនកាល​បរិច្ឆេទធម្មតា ពោលគឺនៅថ្ងៃទី១៧ ខែសីហាខាងមុខ។ [...]

«អាជ្ញាធរ​កម្ពុជា បន្ត​ចាប់​មនុស្ស​ដោយ​គ្មាន​ច្បាប់​ទម្លាប់»

«អាជ្ញាធរ​កម្ពុជា បន្ត​ចាប់​មនុស្ស​ដោយ​គ្មាន​ច្បាប់​ទម្លាប់»

«ការដាក់ញត្តិទៅរដ្ឋសភា ទៅរាជរដ្ឋាភិបាល មិនមានអ្វីខុសច្បាប់ទេ។ យើងស្នើសុំដោយទទូច រដ្ឋាភិបាលគួរ​តែរៀបចំ ការពារសណ្តាប់ធ្នាប់ ដល់ពួកគាត់ឲ្យយកញត្តិទៅដាក់ វាល្អជាង ដែលរដ្ឋាភិបាល​ទៅចាប់ខ្លួន​ពួក​គាត់។» នេះជាប្រតិកម្ម របស់លោក យី សុខសាន មន្រ្តីស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលបានធ្វើឡើង បន្ទាប់​ពីមនុស្សបួននាក់ ក្នុងនោះមានម្នាក់ ជាសកម្មជនសិទ្ធិមនុស្សផង ត្រូវបានអាជ្ញាធរ​ខណ្ឌ​ដូនពេញ នាំខ្លួន​ចេញ​ទៅ។

ការចាប់ខ្លួន ក្រុមយុវជន និងសកម្មជនទាំងនោះ ត្រូវបានធ្វើឡើង ក្នុងចន្លោះម៉ោងជាង៨ ព្រឹកថ្ងៃទី២៥ ខែ​មិថុនា ឆ្នាំ២០១៥ នៅមុខអគារមជ្ឈមណ្ឌលភ្នំពេញ។ កម្លាំងអាជ្ញាធរ ដែលដឹកនាំដោយអភិបាលរង ខណ្ឌចំការមន លោក ជរ គឹមស៊រ បានលើកឡើងថា ក្រុមយុវជនទាំងនោះមកជួបជុំគ្នា ដោយខុសច្បាប់ មិនមានការសុំ​អនុញាត​ច្បាប់ ពីអាជ្ញាធរពាក់ព័ន្ធ។

ឆ្លើយតបនឹងការលោកឡើងនេះ លោក យី សុខសាន មន្រ្តីសិទ្ថិមនុស្ស [...]

សកម្មជន៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ពី​ប៉ង​ដាក់​ញត្តិ

សកម្មជន៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ពី​ប៉ង​ដាក់​ញត្តិ

នាព្រឹកថ្ងៃទី២៥ ខែមិថុនានេះ នៅចំណុចព្រំប្រទល់ខណ្ឌដូនពេញ និងខណ្ឌចំការមក មុខមជ្ឈមណ្ឌលភ្នំពេញ ក្រុមយុវជនចលនា មាតាធម្មជាតិចំនួនបីនាក់ មានឈ្មោះ លោក សន ចាន់តារា, លោក ឌឹម គុណឌី, លោក មាស ហេង រួមនិងមន្រ្តីសមាគមអាដហុកម្នាក់ទៀត ឈ្មោះ ឌិត សុធី ត្រូវបានចាប់ និងបញ្ជូនខ្លួន ទៅកាន់​សាលា​ខណ្ឌចំការមន។

ក្រុមសន្តិសុខ ប្រមាណជិត១០០នាក់ មកពីខណ្ឌចំនួនពីរខាងលើ ដឹកនាំដោយអភិបាលរងខណ្ឌចំការមន លោក ជរ គឹមស៊រ បានពង្រាយ និងបញ្ជាទៅកម្លាំងសន្តិសុខទាំងនោះ ឲ្យចូលទៅបំបែក ការជួបជុំ​របស់​ក្រុម​យុវជន នៅចំណុចមុខមជ្ឈមណ្ឌលពាណិជ្ជកម្មកូរ៉េ  ដែញក្រុមយុវជនទាំងនោះ បានជួបជុំគ្នា រហូតមកដល់មុខ​មជ្ឈមណ្ឌលភ្នំពេញ ។

នៅចំបោះការជួបជុំគ្នានេះ អភិបាលរងខណ្ឌចំការមន ចេញបញ្ជាជាថ្មី ដោយគម្រាមថា បើសិនជាក្រុមយុវជន​ទាំងនោះ មិនចេញទេ នឹងធ្វើការចាប់ខ្លួន។ ប៉ុន្តែលោកអភិបាលរង មិនទាំងទម្លាក់សំដីចប់ផង ក្រុមសន្តិសុខ [...]

សភា​នឹង​អនុម័ត​ច្បាប់ NGO ទោះ​ភាព​ចម្រូង​ចម្រាស់

សភា​នឹង​អនុម័ត​ច្បាប់ NGO ទោះ​ភាព​ចម្រូង​ចម្រាស់

កាលពីថ្ងៃទី២៣ ខែមិថុនា ម្សិលម៉ិញនេះ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា បានលើកឡើងដូចគ្នា ទៅនឹង​ការបញ្ជាក់ របស់លោកនាយករដ្ឋ ហ៊ុន សែន នាពេលកន្លងមកនេះថា ច្បាប់សម្រាប់គ្រប់គ្រង អង្គការក្រៅ​រដ្ឋាភិបាល ចាំបាច់ត្រូវតែមាន ព្រោះដល់ពេលវេលា សម្រាប់រដ្ឋធ្វើការគ្រប់គ្រង ទៅលើអង្គការទាំងនោះ តាម​ច្បាប់មួយជាក់លាក់ហើយ។

សម្រាប់អង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិ ចំនួនជិត៤០០អង្គការ ដែលកំពុងមានសកម្មភាព ជួយសង្គម​នោះ បានបដិសេធ និងច្រានចោលនូវច្បាប់នេះ ដែលពួកគេគិតថា មានការកាត់បន្ថយនូវសិទ្ធិ និងសេរីភាព​របស់ប្រជាពលរដ្ឋ ពិសេសកិច្ចដំណើរការ ក្នុងស្ថាប័នអង្គការរបស់ពួកគេ។ ហើយតាមច្បាប់ថ្មីនេះ អង្កការ​មួយ​ចំនួន អាចឈានទៅរកការបិទចោល ដោយស្វ័យប្រវត្ត។

ចំពោះសេចក្តីព្រាងច្បាប់នេះ បើទោះជាមានការអះអាងដោយតំណាងរដ្ឋាភិបាលថា បានឆ្លងកាត់ការពិគ្រោះ​យោបល់ និងសិក្ខាសាលានានា ជួយអង្គការសង្គមស៊ីវិល [...]

សង្គម​ស៊ីវិល ព្រមាន​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា ដែល​អនុម័ត​ច្បាប់ NGOs

សង្គម​ស៊ីវិល ព្រមាន​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា ដែល​អនុម័ត​ច្បាប់ NGOs

ការសំដែងមតិមួយ របស់តំណាងអង្គការសមាគម ប្រមាណជាង២០០នាក់ របស់ត្រូវបានធ្វើឡើង ក្នុងនាម​ជា​ប្រជាពលរដ្ឋ ឬជាម្ចាស់ឆ្នោតម្នាក់ ដោយស្នើទៅតំណាងរាស្រ្ត ក្នុងរដ្ឋសភាទាំងអស់ ដែលជាតំណាង​របស់ខ្លួន​ថា ពួកគេនឹងមិនបោះឆ្នោត គាំទ្រតំណាងរាស្រ្ត ឬបក្សណា ដែលបានចូលរួមគាំទ្រ ទៅលើការអនុម័តសេចក្តី ព្រាងច្បាប់ ស្តីពីសមា គម និងអង្គការក្រៅរដ្ឋាភិបាលខាងលើនោះឡើយ។ ការសំដែងមតិ របស់ពួកគេបាន​ធ្វើ​ឡើង នៅមុខរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ដោយមានការដាក់ញត្តិ សម្តែងការមិនពេញចិត្ត និងមិន​គាំទ្រ ទៅលើសេចក្តីព្រាងច្បាប់ ដ៏ចម្រូងចម្រាស់នេះផង។

ក្រុមមន្ត្រីមកពីអង្គការសមាគមន៍ទាំងនោះ សុទ្ធតែបានសំនូមពរ ទៅគណបក្សដែលមានសម្លេង នៅក្នុងរដ្ឋ​សភា​ទាំងអស់ ឲ្យធ្វើការពិចារណា និង«គិត»ឡើងវិញ ឲ្យបានត្រឹមត្រូវ មុននឹងសម្រេចចេញច្បាប់នេះ។ មន្ត្រីជាន់​ខ្ពស់​មួយរូប ពីអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត បានថ្លែងព្រមានថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...