Posts tagged as "Chea Mony"

សហជីព​កម្មករ​ទាំង​៩ គ្រោង​ដឹក​នាំ​កូដកម្ម​«ជា​ថ្មី​នៅ​ទូទាំង​ប្រទេស»

សហជីព​កម្មករ​ទាំង​៩ គ្រោង​ដឹក​នាំ​កូដកម្ម​«ជា​ថ្មី​នៅ​ទូទាំង​ប្រទេស»

សហព័ន្ធសហជីព និងសមាគមចំនួន៩ គ្រោងនឹងដឹកនាំធ្វើមហាកូដកម្ម សាជាថ្មី ម្តងទៀត នៅទូទាំងប្រទេស នៅ​ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារអាមេរិក និងទាមទារ​ឲ្យមាន​ការដោះ​លែងជនទាំង២៣នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន នៅក្នុងពេលប៉ះទង្គិចគ្នា កាលពីធ្វើកូដកម្មកន្លងមក។


ក្រុមកម្មករធ្វើបាតុកម្មនៅខាងមុខក្រសួងការងារ លើវិថីសហព័ន្ធរ៉ូស្ស៊ី កាល់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/O.Vary)

វិបត្តិការងារ - ប្រធានសហជីពសេរីកម្មករ លោក ជា មុន្នី បានថ្លែងប្រាប់​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៤ នេះថា ក្នុងពេលឆាប់ៗនេះ សហជីពរបស់លោក [...]

មេ​ដឹកនាំ​សហជីព៖ មិន​ដក​ថយ ក្នុង​រឿង​ប្រាក់​ខែ​កម្មករ​១៦០​ដុល្លារ

មេ​ដឹកនាំ​សហជីព៖ មិន​ដក​ថយ ក្នុង​រឿង​ប្រាក់​ខែ​កម្មករ​១៦០​ដុល្លារ

បើទោះបីជាកម្មករចូលធ្វើការធម្មតាវិញ ស្របពេលដែលរដ្ឋាភិបាលបាន សម្រេចតម្លើងប្រាក់ខែគោល ត្រឹមតែ​១០០​ដុល្លារយ៉ាងណាក៏ដោយ តែមេដឹកនាំសហជីពដែលធ្លាប់ដឹកនាំកម្មករធ្វើបាតុកម្មកន្លងមក ប្រកាសថាមិនអាច​ទទួល​យក១០០ដុល្លារបានទេ ដាច់ខាតត្រូវតែ១៦០ដុល្លា ទើបកម្មករអាចរស់នៅដោយសមរម្យបាន។


ការដង្ហែក្បួនរំលឹកខួប១០ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រ​កម្ពុជា ដោយមានការចូលរួមពីលោក សម រង្ស៊ីផង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិការងារ -ថ្ងៃរម្លឹក​វិញ្ញាណ​ក្ខន្ធ​គំរប់ខួប១០ឆ្នាំ របស់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា [...]

រដ្ឋាភិបាល​គ្មាន​សមត្ថភាព​រក​ឃាតករ​«ពិត» ដែល​បាញ់​សម្លាប់​ ជា វិជ្ជា?

រដ្ឋាភិបាល​គ្មាន​សមត្ថភាព​រក​ឃាតករ​«ពិត» ដែល​បាញ់​សម្លាប់​ ជា វិជ្ជា?

«ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤-ថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤» ជាខួប១០ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីត​ប្រធានសហជីពសេរីកម្មករ នៃព្រះរាជជាណាចក្រកម្ពុជា។ ការអតីតប្រធានសហជីពខាងលើ ដោយជន​ប្រដាប់​អាវុធ​មួយក្រុម ដែលជាឃាតករបាញ់សម្លាប់យ៉ាងព្រៃផ្សៃ នៅពេលដែលលោក កំពុងឈរអានកាសែតមុខតូបមួយ ខាង​លិចអែបរបងវត្តសង្កា ផ្លូវប៉ាស្ទ័រ សង្កាត់បឹងកេងកកងមួយ ចំការមន រាជធានីភ្នំពេញ។


ពិធីរំលឹកខួប១០ឆ្នាំ នៃការបាញ់សម្លាប់មេដឹកនាំសហជីព នៅទីតំកល់រូបចម្លាក់របស់លោកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - ក្រោយការបាញ់សម្លាប់លោកជា វិជ្ជា ដែលគិតមកត្រឹមថ្ងៃនេះ មានរយៈពេល១០ឆ្នាំគត់នោះ រដ្ឋាភិបាលកម្ពុជា នៅមិនទាន់ស្វែងរកមុខឃាតករ«ពិត» [...]

ជា មុន្នី៖ ចាប់​ឃាតករ​លើ ជា វិជ្ជា មិន​បាន​ផង ហេតុអ្វី​ហែ​ក្បួន​មិន​បាន?

ជា មុន្នី៖ ចាប់​ឃាតករ​លើ ជា វិជ្ជា មិន​បាន​ផង ហេតុអ្វី​ហែ​ក្បួន​មិន​បាន?

បើទោះជាសាលារាជធានីភ្នំពេញ ដោយសំអាងលើហេតុផលសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បានកំណត់​ឲ្យ​សហជីពសេរីកម្មកររបស់លោក ជា មុន្នី ត្រឹមការជួបជុំមុខរូបសំណាកលោក ជា វិជ្ជា ហើយមិនអនុញ្ញាតឲ្យ​មាន​ការ​ហែក្បួនក៏ដោយ ក៏សហជីពសេរីកម្មកររបស់លោក ជា មុន្នី នៅតែប្រកាន់ជំហរថានឹងដឹកនាំឲ្យមានការហែរក្បួន នៅ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ដើម្បីទាមទាររកយុត្តិធម៌ ព្រោះរហូតមកដល់ពេលនេះ ឃាតករដែលបាញ់សម្លាប់​លោក ជា វិជ្ជា នៅតែមិនទាន់ត្រូវបានវែកមុខ។


លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ។ (រូបថត សហការី)

បាតុកម្មបញ្ចេញមតិ -​ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ នេះ លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ បានលើកឡើងថា [...]

ជា មុន្នី៖ ព្យុះ​បាតុកម្ម​នឹង​បន្ត​មាន បើ​ការ​ចរចា​ប្រាក់​ឈ្នួល​ត្រូវ​បញ្ចប់

ជា មុន្នី៖ ព្យុះ​បាតុកម្ម​នឹង​បន្ត​មាន បើ​ការ​ចរចា​ប្រាក់​ឈ្នួល​ត្រូវ​បញ្ចប់

ជាថ្មីម្តងទៀតសហជីពសេរីកម្មករបានអះអាងថា ប្រសិនបើការចរចាដំឡើងប្រាក់ឈ្នួលជូនកម្មករ ពិតជាត្រូវបានបិទ​បញ្ចប់មែននោះ មហាកូដកម្មរបស់កម្មករ នឹងនៅតែបន្តមានជាមួយនឹងការគាំទ្រពីសហគមន៍ជាតិ និងអន្តរជាតិ ។ ការអះអាងនេះ គឺបានកើតឡើយក្រោយពីមន្រ្តីក្រសួងការងារ និងមន្រ្តីសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានបញ្ជាក់ថា នឹងមិនមានការចរចាដំឡើងប្រាក់ឈ្នួលជាថ្មីនោះទេ។


កម្មករទាមទារតម្លើងប្រាក់ខែ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤ លោក ជា មុន្នី ប្រធាន​សហជីព​សេរីកម្មករកម្ពុជា បានអត្ថាធិប្បាយថា អ្វីដែលមន្រ្តីក្រសួងការ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...