យកស្នប់សប់កង់ឡានទៅផ្លុុំតាមគូទ ខ្យល់បុកស្លាប់ភ្លាមមួយរំពេច
ជាករណីលេងសើច រហូតជ្រុលជ្រួស ដែលខុសរឿង ខុសទំនង។ ឪពុកមាជីដូនមួយម្នាក់នេះ បានប្រើវិធីដ៏ចម្លែក ក្នុងការប្រឡែងលេង ជាមួយក្មួយប្រុសរបស់ខ្លួន ដោយយកស្នប់ សម្រាប់សប់កង់ឡាន ទៅញ៉ុកដាក់ចូលប្រហោងគូទ របស់ក្មួយប្រុស ជីដូនមួយខ្លួនឯង ដែលមានអាយុទើបនឹងបាន៧ឆ្នាំ បណ្ដាលឲ្យកម្លាំងខ្យល់ បុកចូលក្នុងពោះ ស្លាប់ភ្លាមមួយរំពេច នៅនឹងកន្លែងកើតហេតុ។
ហេតុការណ័ដ៏ភ្ញាក់ផ្អើល បានកើតឡើង កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥នេះ វេលាម៉ោង ១៥ និង៥០នាទី រសៀល នៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ កុមារារងគ្រោះ ដែលបានស្លាប់យ៉ាងអាណោចអាធម ត្រូវបានស្គាល់ឈ្មោះ កាន់ សុខហេង អាយុ ៧ឆ្នាំ រស់នៅកន្លែងកើតហេតុុុ។ រីឯពូជីដូនមួយ ដែលលេងសើច មិនគិតពីលទ្ធផលនេះ ឈ្មោះ ទិត្យ ម៉ាក អាយុ ៣២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។
បច្ចុប្បន្ននេះ ជនបង្ក ត្រូវបានកម្លាំងអាជ្ញាធរចាប់ខ្លួន និងយកមកឃុំខ្លួន [...]