ប្រច័ណ្ឌពេក ប្តីចុងម្នាក់នេះបានសម្លាប់ប្រពន្ធនឹងកាំបិតប៉័ងតោ
ខឹងខុសខឹងខាត ហើយក្ដីប្រចណ្ឌខ្លាំងហួសហេតុ វាបានធ្វើ ឲ្យក្លាយទៅជាវិនាសកម្មមួយ ដ៏ខ្លោចផ្សារ ដែលមនុស្សគ្រប់រូប ត្រូវតែជៀសឲ្យឆ្ងាយ។ នេះជាករណីស្រ្តីរងគ្រោះមួយរូប ឈ្មោះ ឆែម អ៊ឹង អាយុ៤២ឆ្នាំ ដែលត្រូវបានស្វាមីទីពីររបស់ខ្លួន កាប់ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយការមិនទុកចិត្ត និងកើតការប្រច័ណ្ឌ ទៅលើប្រពន្ធ។
ស្វាមីចិត្តអប្រិយម្នាក់នេះ ឈ្មោះ អ៊ុយ ហឿត អាយុ៤៥ឆ្នាំ បានរួមរស់នៅជាមួយប្រពន្ធ ដែលជាជនរងគ្រោះ អស់ជាច្រើនឆ្នាំមកហើយ រហូតដល់មានកូន០៤នាក់ (ស្រីម្នាក់ និងប្រុស០៣នាក់) ក្នុងបន្ទុកនោះទៀត។ ករណីសម្លាប់ប្រពន្ធ ព្រោះប្រច័ណ្ឌនេះ បានបង្ករការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៥ នៅក្នុងភូមិដូនឡឹក ឃុំសំបូរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ហេតុការណ៍សម្លាប់ប្រពន្ធខាងលើ ត្រូវបានឧត្តមសេនីយ៍ លោក អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ [...]