សម រង្សី៖ ត្រូវមានអ្នកទទួលខុសត្រូវ ចំពោះមរណភាពស្រ្តីអ្នកលក់បាយ
ត្រឡប់ពីខេត្តសៀមរាប មកដល់ទីក្រុងភ្នំពេញភ្លាម លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសថា លោកនឹងបន្តរស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះដែលបានស្លាប់ ដោយការវាយប្រហាររបស់ក្រុមកម្លាំងសមត្ថកិច្ច គ្រប់គ្រង់ដោយរដ្ឋាភិបាលកម្ពុជាអាណត្តិទីប្រាំ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា នៅមុខវត្តស្ទឹងមានជ័យ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)
រាជធានីភ្នំពេញ - ក្នុងកិច្ចសម្ភាសខ្លីមួយ ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ លោក សម រង្ស៊ី បានបង្ហាញពីជំហរររបស់គណបក្សលោក ក្នុងការបន្តរការស្វែងរក និងដោះស្រាយបញ្ហាយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស [...]