បារម្ភបាត់បង់ទម្រង់ល្ខោនខោល ព្រោះខ្វះចំណាប់អារម្មណ៍ ពីយុវជន
ទម្រង់សិល្បៈល្ខោនបុរាណ មានចំនួន២៤ទម្រង់ ក្នុងចំណោម២៤បួនទម្រង់នេះ ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន ស្គាល់យ៉ាងច្រើនណាស់តែមួយ ទៅពីរទម្រង់តែប៉ុណ្ណោះ ហើយយុវជនខ្លះទៀត ស្ទើរតែមិនស្គាល់ នូវទម្រង់សិល្បៈល្ខោននោះទេ ដែលបញ្ហានេះហើយ បានធ្វើល្ខោនខ្មែរ ប្រឈមនឹងការបាត់បង់។ ជាងនេះទៅទៀត ល្ខោនខោល ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបញ្ចូល ជាបេតិកភ័ណ្ឌពិភពលោក ក៏កំពុងតែប្រឈមមុខ នឹងការបាត់បង់ ដោយសារតែគ្មានការចាប់អារម្មណ៍ ពីយុវជនជំនាន់ក្រោយ។
ថ្លែងនៅក្នុងសន្និសីទកាសែត នៅថ្ងៃទី២៣ មីនានេះ លោក ហង្ស ភូមិរ៉ា ប្រធានដឹកនាំសិល្បៈ ក្នុងកម្មវិធីតាំងពិព័រណ៍ស្នាដៃ និងអនាគត និងជាសមាជិក ក្រុមរីកសាយ បានលើកឡើងថា មូលហេតុដែលនាំឱ្យល្ខោនខោល ប្រឈមនឹងការបាត់បង់នេះ ដោយសារមិនមានការអើពើ អំពីទម្រង់នៃល្ខោន ហើយមិនមែន តែទម្រង់ល្ខោនខោលទេ ដែលបាត់បង់ សូម្បីតែទម្រង់ល្ខោនមួយចំនួនទៀត ក៏ប្រឈមនឹងការបាត់បង់ផងដែរ។ ទម្រង់ល្ខោន [...]