Posts tagged as "CNRP"

សមាជិក​​​ព្រឹទ្ធសភា​អាមេរិក​ហៅ​ការ​បំភ្លឺ​របស់​មេ​​ទូត​ខ្មែរ ថា​ជា​«ការ​ដោះ​សារ និង​សំដី​ឥត​តម្លៃ»

សមាជិក​​​ព្រឹទ្ធសភា​អាមេរិក​ហៅ​ការ​បំភ្លឺ​របស់​មេ​​ទូត​ខ្មែរ ថា​ជា​«ការ​ដោះ​សារ និង​សំដី​ឥត​តម្លៃ»

«ឯកអគ្គរាជរដ្ឋទូត ជុំ ប៊ុនរ៉ុង បានឆ្លើយតប ចំពោះការសាកសួររបស់ខ្ញុំ ជាមួយនឹងការដោះសារច្រានចោល និងពាក្យសំដីឥតតម្លៃ» នេះជាការវាយតម្លៃ របស់លោក ថេដ គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភា និងជាអតីតបេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ ចំពោះការឆ្លើយតប របស់លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំនៅសហរដ្ឋអមេរិក។ 

កាលពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា លោក ជុំ ប៊ុនរ៉ុង បានសរសេរលិខិតមួយច្បាប់ ​ប្រាប់​ទៅលោក ថេដ គ្រូស ​ថាលទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​តែ​វិវឌ្ឍ​ទៅ​មុខ ហើយដើម្បីឲ្យ​លទ្ធិប្រជាធិបតេយ្យ​នេះ ​អាច​សម្រេច​ទៅ​បាន លុះត្រា​នីតិរដ្ឋ​ត្រូវ​បាន​ធានា និង​អនុវត្ត​ដោយ​ពេញលេញ​ ក្នុង​គោលបំណង​ដើម្បី​ថែរក្សា​ស្ថិរភាព សន្តិភាព និង​ផល​ប្រយោជន៍​ប្រជាជាតិ។ 

​លោក​ឯក​អគ្គរាជទូតខ្មែរ ប្រចាំនៅរដ្ឋធានី វ៉ាស៊ីនតោន រូបនេះ ​បាន​ពន្យល់បន្ត​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា [...]

ក្រុម​តំណាង​រាស្ត្រ CNRP ប្រកាស​ការពារ​ជំហរ​គណបក្ស

ក្រុម​តំណាង​រាស្ត្រ CNRP ប្រកាស​ការពារ​ជំហរ​គណបក្ស

ក្រុមតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ប្រមាណជាង៤០នាក់ បានចុះហត្ថលេខា នៅលើសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកានេះ ប្រកាសគោរព​«ឧត្ដមគតិ»គណបក្ស មិនក្បត់ឆន្ទះរាស្ត្រ រក្សានិងការពាររចនាសម្ព័ន្ធរបស់គណបក្ស ដែលមានជាធរមាន និងដែលបង្កើតឡើង ដោយស្របច្បាប់ តាមរយៈសមាជរបស់គណបក្ស។

ក្នុងសេចក្ដីថ្លែងការណ៍នោះ ក៏មានសរសេរទាមទារ ទៅកាន់រដ្ឋអំណាចសព្វថ្ងៃ ដែលស្ថិតក្រោមការគ្រប់គ្រង របស់គណបក្សប្រជាជនកម្ពុជា ឲ្យដោះលែងប្រធានគណបក្ស លោក កឹម សុខា រួមនឹងទាមទារ ឲ្យ«ផ្ដល់»មកវិញ នូវសិទ្ធិសេរីភាពពេញលេញ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងសន្ធិសញ្ញា អនុសញ្ញា រួមនឹងកាតិកាសញ្ញាផ្សេងៗ ដែលកម្ពុជាបានចុះហត្ថលេខា។

ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ និង​សមាជិក សមាជិកា ព្រម​ទាំង​រចនាសម្ព័ន្ធ​គណបក្ស​សង្គ្រោះ​ជាតិ គ្រប់​ជាន់​ថ្នាក់​នៅ​ទូទាំង​ប្រទេស [...]

សហគមន៍​ខ្មែរ​អាមេរិកាំង​ផ្ញើរ​លិខិត​ចំហរ​ជូន​ប្រធានាធិបតី ត្រាំ

សហគមន៍​ខ្មែរ​អាមេរិកាំង​ផ្ញើរ​លិខិត​ចំហរ​ជូន​ប្រធានាធិបតី ត្រាំ

លិខិតចំហរផ្ញើរជូនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានកាលពីម្សិលម៉ិញ ក៏ត្រូវបានលោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លើកយកមកអាន ផ្សាយដាក់ក្នុងវីដេអូមួយ របស់លោកនោះដែរ។ វីដេអូនោះ ត្រូវបានចែករំលែក យ៉ាងទូលំទូលាយ នៅលើបណ្ដាញសង្គម តាំងពីម្សិលម៉ិញមក។

លិខិតនោះ បានសរសេរថា៖ «ប្រទេសចិន និងវៀតណាម បានស្រោចទឹកដាក់ជី (ឲ្យ)របបហ៊ុន សែន ដើម្បីគៀបសង្កត់ប្រជាពលរដ្ឋរបស់ខ្លួន និងរក្សាអំណាចផ្តាច់ការ របស់ពួកគេ»។ លិខិតដដែល បានបន្តទៀតថា៖ «អ្នកស្រឡាញ់សន្តិភាព ចេញមុខជួយអ្នកទាំងឡាយណា ដែលបោះដៃសុំឲ្យជួយ។ នៅពេលនេះ ប្រជាពលរដ្ឋខ្មែរកំពុងសុំលោកប្រធានាធិបតី (...) ឲ្យជួយហើយ នៅថ្ងៃនេះ យើ​ងបា​នធ្វើ​នូវអ្វី ដែល​យើងត្រូវធ្វើ»។

យ៉ាងណា សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា [...]

ហ៊ុន សែន ប្រកាស​ដាក់​ជីវិត បើ​សភាព​ការណ៍​នយោ​បាយ​ដើរ​ថយ​ក្រោយ

ហ៊ុន សែន ប្រកាស​ដាក់​ជីវិត បើ​សភាព​ការណ៍​នយោ​បាយ​ដើរ​ថយ​ក្រោយ

ប្រសិនជាមេដឹកនាំប្រឆាំង ហាក់មានជំហរស្ងាត់ស្ងៀម នៅក្នុងអំឡុងពេល នៃបុណ្យអុំទូក អកអំបុកសំពះព្រះខែ (ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា) នេះ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានទុកឲ្យពិធីនេះ បញ្ចប់ទៅ ដោយក្ដីសប្បាយរីករាយ សម្រាប់ពលរដ្ឋកម្ពុជា​ទូទៅនោះទេ។ បុរសខ្លាំងកម្ពុជា បានយកថ្ងៃទី៤ ខែវិច្ឆិកា ដែលជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីជាប្រពៃណីនេះ ដើម្បីថ្លែងសារនយោបាយ អំពាវនាវឲ្យមានការចុះចូល ជាមួយគណបក្សប្រជាជនកម្ពុជា​របស់លោក ទៅកាន់តំណាងរាស្ត្រ ថ្នាក់ដឹកនាំជាតិ និងមូលដ្ឋាន របស់គណបក្សសង្គ្រោះជាតិ ដែលលោកអះអាងហើយ អះអាងទៀត ថានឹងត្រូវតុលាការរំលាយ នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ។

បើទោះជាលោកប្រកាសថា លោកមិនលូកដៃចូល ក្នុងស្ថាប័នតុលាការក៏ដោយ តែបើតាមប្រសាសន៍របស់លោក តុលាការគ្រាន់តែជាស្ថាប័ន​«ស្វ័យ​ប្រវត្តិ»​មួយ ដែលចាំបាច់ត្រូវធ្វើតាមអ្វី ដែលជាការស្នើសុំរបស់ក្រសួងមហាផ្ទៃ ដែលជាសេនាធិការមួយ [...]

អនុ​ប្រធាន CNRP ចេញ​មុខ​សុំ​ទោស​ជំនួស​កូន រឿង​«កឹម សុខា កុហក ហ៊ុន សែន»

អនុ​ប្រធាន CNRP ចេញ​មុខ​សុំ​ទោស​ជំនួស​កូន រឿង​«កឹម សុខា កុហក ហ៊ុន សែន»

អនុប្រធានគណបក្សប្រឆាំង​ធំជាងគេ លោក អេង ឆៃអ៊ាង ដែលមានកូនប្រុសឈ្មោះ អេង រតនៈ បានប្រកាសសុំទោស​កាលពីម្សិលម៉ិញ នៅចំពោះអ្នកគាំទ្រគណបក្សទាំងអស់ ដោយបានពន្យល់ថា កូនប្រុសរបស់លោក មានបញ្ហាសុខភាព ក្នុងមួយសប្ដាហ៍កន្លងទៅនេះ។ ការសុំទោសនេះ ធ្វើឡើងបន្ទាប់ ពីកូនប្រុសរបស់លោក បានបង្ហោះសារមួយឃ្លា នៅលើគណនីរបស់ខ្លួន សរសេរថា៖ «កឹម សុខា បានកុហក ហ៊ុន សែន បីលើក លើកទីបីនាយករដ្ឋមន្ត្រី ចាប់ឲ្យសារភាព!»។

លោក អេង ឆៃអ៊ាង ដែលកំពុងស្ថិតនៅក្រៅប្រទេស បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក ដូច្នេះថា៖ «សូម[ការ]អភ័យទោស (...)  [ពីសំណាក់] អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទាំងក្នុង និងក្រៅប្រទេស ជំនួសកូនប្រុសរបស់ខ្ញុំ ដែលបានសរសេរ និងឆ្លើយឆ្លង ដោយចោទប្រកាន់មិនត្រឹមត្រូវ លើលោកប្រធាន កឹម សុខា នៅក្នុងគណនីហ៊្វេសប៊ុករបស់គាត់។»។

អនុប្រធានគណបក្ស ដែលជាមនុស្សជំនិត របស់អតីតប្រធានគណបក្ស លោក សម រង្ស៊ី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...