បង្កើតគណកម្មការចម្រុះ៖ ឈាង វុន ថា«មិនបាន» តែជាម យៀប ថា«បាន»
ភ្នំពេញ៖ ការទាមទាឲ្យបង្កើតគណកម្មការចម្រុះឯករាជ្យមួយ របស់គណបក្សប្រឆាំង ក៏ដូចជាតាមអនុសាសន៍របស់អង្គការសង្គមស៊ីវិលមួយចំនួន ដើម្បីអង្កេតទៅលើភាពមិនប្រក្រតីដែលពួកគេនិយាយថា មានភាពចម្រូងចម្រាសជាទម្ងន់នោះ ត្រូវបានមន្រ្តីជាន់ខ្ពស់ពីររូបនៃគណប្រជាជនកម្ពុជា ម្នាក់ថា«ហួសពេល» និងម្នាក់ទៀតថា«អាចបង្កើតបាន»។ តែតាមការបកស្រាយរបស់មន្ត្រីរូបនេះ «អាចបង្កើតបាន»សម្រាប់តែ នៅក្នុងបរិបទមួយទៀត។
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមួយរូប កាន់ទង់ជាតិប្រទេសកម្ពុជា។ (រូបថត Céline Martin)
ក្នុងសន្និសិទការសែតកាលពីថ្ងៃទី៨ ខែកញ្ញា ម្សិលម៉ិញនេះ នៅវិមានរដ្ឋសភាលោក ឈាង វ៉ុន ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា បានលើកឡើងថា គណកម្មការឯករាជចម្រុះមួយ [...]