ធន សារ៉ាយ៖ កងកម្លាំងប្រដាប់អាវុធសព្វថ្ងៃនៅកម្ពុជា ជារបស់«បុគ្គល»
នៅកម្ពុជា ចាំបាច់ត្រូវធ្វើការកែទម្រង់ នូវស្ថាប័នរបស់រដ្ឋជាច្រើន ដែលស្ថាប័នទាំងនោះ មិនបានឆ្លើយតប ទៅនឹងតម្រូវការរបស់ជាតិ និងប្រជាពលរដ្ឋទេ តែបែរជាគាំទ្រទៅលើបុគ្គល និងបក្សពួកនៃបុគ្គលមួយចំនួនទៅវិញ។ នេះជាការលើកឡើងរបស់លោក ធន សារ៉ាយ ប្រធានសមាគម អាដហុក កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤នេះ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ។
លោក ធន សារ៉ាយ ប្រធានសមាគម អាដហុក។ (រូបថត MONOROOM.info/ O. Vary)
កងកម្លាំងជាតិ - លោក ធន សារ៉ាយ បានចាត់ទុកថាប្រទេស នឹងមិនមានស្ថេរភាពនយោបាយទេ បើស្ថាប័នមួយចំនួនធំនៅកម្ពុជានេះ«មិន»ឯករាជ្យ និងស្ថិតក្រោមការត្រួតត្រារបស់បុគ្គលនោះ។ «ប្រទេសយើងនៅតែរណបជាមួយនឹងការវិវឌ្ឈន៍ រស់រានមានជិវិតរបស់បុគ្គល [...]