វិបត្តិនយោបាយកម្ពុជានឹងត្រូវដោះស្រាយ ក្រោយជំនួបកំពូលទីបី?
នៅវិមានព្រឹទ្ធសភា ជំនួបលើកទីពីររវាងថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានផ្តើមកិច្ចចចារជាថ្មី ក្រោយការជាប់គាំងនយោបាយ អស់រយៈពេលជិតមួយឆ្នាំមកនេះ។
លោក ហ៊ុន សែន (ខាងឆ្វេង) ចូលទៅចាប់ដៃលោក សម រង្ស៊ី នៅមុនកិច្ចប្រជុំចាប់ផ្ដើម។ (រូបថត ផ្តិតពីវីដេអូ)
នយោបាយ - ជំនួបកំពូលនាព្រឹកម៉ោង ៩ ថ្ងៃទី២២ ខែកក្កដានេះ ជាការស្វែងរកដំណោះស្រាយ និងទម្លាយភាពទាល់ច្រកនយោបាយនៅកម្ពុជា ជិតមួយឆ្នាំមកហើយ។ តែអ្វីដែលជាចំណាប់អារម្ភណ៍នោះ ក្រៅពីភាគីតំណាងគណបក្សនយោបាយទាំងពីរ មិនឃើញថាអង្គព្រះមហាក្សត្រជាអាជ្ញាកណ្តាលឡើយ ហើយក៏គ្មានវត្តមានចូលរួមពីបណ្តាអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិនោះដែរ។
[...]