កឹម សុខា ប្រាប់អ្នករាយការណ៍ UN ថាត្រូវកែ«ប្រព័ន្ធតុលាការ»សិន
«ខ្ញុំបានសំណូមពរគាត់ថា ធ្វើយ៉ាងម៉េចកែប្រែប្រព័ន្ធតុលាការនៅកម្ពុជា ឱ្យឯករាជ្យសិន ហើយសហគមន៍អន្តរជាតិទាំងអស់ ត្រូវតែជួយក្នុងការកែប្រែ ប្រព័ន្ធតុលាការនេះ។» នេះជាការស្នើររបស់លោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ទៅកាន់អ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជារបស់អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត ( Rhona Smith)។
ក្នុងឱកាសជួបពិភាក្សា ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញានេះ ក្នុងវិមានរដ្ឋសភា លោក កឹម សុខា បានពន្យល់អ្នកស្រី រ៉ូណា ស្មីត ដោយចំហរថា ប្រជាពលរដ្ឋភាគច្រើន តែងតែរងនូវភាពអយុត្តិធម៌ ក្រោមចំណាត់ការ នៃបុគ្គលចៅក្រម ព្រះរាជអាជ្ញា នៃតុលាការមួយចំនួន នៅកម្ពុជា។ លោក កឹម សុខា បានថ្លែងបញ្ជាក់ ទៅកាន់ក្រុមអ្នកសារព័ត៌មាន រៀបរាប់ពីជំនួបនោះថា៖ «ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា [...]