សមាជិកសភាអ៊ឺរ៉ុបសួរពន្លឿន ឲ្យអ៊ឺរ៉ុបដាក់ទណ្ឌកម្មក្រុងភ្នំពេញ
នៅចំពោះភាពស្ងៀមស្ងាត់ របស់គណៈកម្មការអ៊ឺរ៉ុប រាប់ចាប់តាំងពីប្រតិកម្មចុងក្រោយបំផុត របស់ស្ថាប័ននេះ ទៅនឹងការបោះឆ្នោតជាតិ ដ៏ចម្រូងចម្រាស នៅកម្ពុជា ថ្ងៃទី២៩ ខែកក្កដានោះមក សមាជិកសភាអ៊ឺរ៉ុបមួយរូប បានសម្រេចចិត្តធ្វើប្រតិកម្ម នៅថ្ងៃនេះ ដោយចោទសួរទៅកាន់អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអ៊ឺរ៉ុប / តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ ជុំវិញការព្យួរប្រព័ន្ធអនុគ្រោះពន្ធ «EBA» របស់សហភាពអ៊ឺរ៉ុប ដែលជាវិធានការឆ្លើយតប ជាយថាហេតុ ទៅនឹងការរំលោភសិទ្ធិមនុស្ស និងការធ្វើឲ្យខូចខាត ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក «Ramon Tremosa i Balcells» តំណាងរាស្ត្រអ៊ឺរ៉ុប មកពីប្រទេសអេស្ប៉ាញ បានចោទសួរ នូវសំណួរចំនួនពីរ ដើម្បីចង់ដឹង ពីការសម្រេចចិត្ត របស់គណៈកម្មការអ៊ឺរ៉ុប នៅចំពោះការបោះឆ្នោតជាតិ នៅកម្ពុជា និងជាពិសេស ពីសេចក្ដីសន្និដ្ឋាន [...]