សារព័ត៌មាននៅអ៊ឺរ៉ុបនិយាយពីការដង្ហែសព កែម ឡី ដ៏ធំសម្បើម
សារព័ត៌មានយ៉ាងច្រើននៅអ៊ឺរ៉ុប បានចុះផ្សាយ នូវដំណកស្រង់ផ្នែកខ្លះ ឬចុះផ្សាយទាំងស្រុងតែម្ដង នៃសេចក្ដីរាយការណ៍ព័ត៌មាន របស់ទីភ្នាក់ងារព័ត៌មានធំៗ ដូចយ៉ាង «AFP» «Reuters» «AP» និង«ATS (របស់ប្រទេសស្វីស)»ជាដើម ដែលសុទ្ធតែបានរាយការណ៍ដោយផ្ទាល់ ពីប្រទេសកម្ពុជា នូវព្រឹត្តិការណ៍ដង្ហែសពលោក កែម ឡី ដែលទីភ្នាក់ងារព័ត៌មានទាំងនេះ អះអាងថា មានទំហំដ៏សម្បើម បន្ទាប់ពីការដង្ហែសព នៃអតីតព្រះមហាវីរក្សត្រ សម្ដេច នរោត្ដម សីហនុ។
សេចក្ដីរាយការណ៍ទាំងនោះ បានសរសេរថា បណ្ដាជនកម្ពុជារាប់ម៉ឺនសែននាក់ បានប្រមូលគ្នារៀបជាក្បួនដ៏វែងអន្លាយ ដើម្បីដង្ហែ និងដើម្បីសម្ដែងក្ដីអាឡោះអាល័យ ចំពោះសពអ្នកជំនាញ ផ្នែកនយោបាយមួយរូប ដែលទើបនឹងត្រូវបានធ្វើឃាត កាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅនេះ។ ឃាតកម្មលើលោក កែម ឡី អាយុ៤៦ឆ្នាំ ដែលតំណាងឲ្យសម្លេងប្រជាធិបតេយ្យមួយ ប្រឆាំងនឹងលោក ហ៊ុន សែន [...]