Posts tagged as "SEA Games"

វីរៈជន​នានា​អបអរ​វីរៈនារី ស៊ន សៀវម៉ី តាម​បណ្ដាញ​សង្គម

វីរៈជន​នានា​អបអរ​វីរៈនារី ស៊ន សៀវម៉ី តាម​បណ្ដាញ​សង្គម

«សប្បាយចិត្ត ដែល​យើង​មាន​កីឡាការិនី​ម្នាក់​ដ៏​ឆ្នើម ដែល​បាន​ទទួល​ជ័យ​លាភី ពាន​រង្វាន់​មេដាយ​មាស​ជូន​ជាតិ។ នេះ​ជា​មោទនភាព​មួយ សំរាប់​យើង​ជា​ខ្មែរ នៅ​ក្នុង​ឆាក​អន្តរជាតិ។»  នេះ​ជា​ឃ្លា​ប្រយោគ ផ្ទុះ​ចេញ​ពី​បេះដូង​របស់​លោក ព្រាប សុវត្ថិ តារា​ចម្រៀង​ឈរ​លំដាប់​កំពូល នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​បាន​សរសេរ​នៅ​លើ​ជញ្ជាំង ទំព័រ​ហ្វេសបុក​របស់​លោក។ តារា​ចម្រៀង បាន​សរសេរ​ទៀត​ថា៖ «ពួក​គាត់ (ក្រុមកីឡាករ) បាន​បង្កើត​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ សំរាប់​ប្រទេស​ជាតិ​កម្ពុជា ក្នុង​ការ​ប្រកួត​កីឡា Asian Game។ ពួក​យើង​មាន​មោទនភាព ចំពោះ​រូប​គាត់​ខ្លាំង​មែន​ទែន។»

ជាការពិតហើយ តាំងពីកញ្ញា ស៊ុន សៀវម៉ី បានប្រកួតឈ្នះ កីឡាការិនី ហ្វាតេម៉េដ រូហានី (Fatemeh Rouhani) មកពីប្រទេសអ៊ីរ៉ង់ នៅក្នុងការប្រកួតជុំផ្តាច់ព្រ័ត្រ ជាមួយនឹងពិន្ទុ ៧-៤ កាលពីថ្ងៃសុក្រ ទី៣ ខែតុលា នោះមក [...]

បន្ទាប់​ពី​រងចាំ​អស់​៤៤​ឆ្នាំ ស៊ន សៀវម៉ី ហៅ​ព្រលឹង​កីឡា​ខ្មែរ​មក​វិញ​បាន​សម្រេច

បន្ទាប់​ពី​រងចាំ​អស់​៤៤​ឆ្នាំ ស៊ន សៀវម៉ី ហៅ​ព្រលឹង​កីឡា​ខ្មែរ​មក​វិញ​បាន​សម្រេច

សម្រាប់​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​ទាំង​មូល ការ​ឈ្នះ​បាន​មេដាយ​មាស ពី​ការ​ប្រកួត​កីឡា​ធំៗ មាន​លក្ខណៈ​ជា​អន្តរជាតិ ដូច​កីឡា​អាស៊ី​ហ្គម​លើក​ទី១៧​នេះ ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ។

មាន​អាយុ ១៩ឆ្នាំ ​ម្ចាស់​​មេដាយ​មាស វិញ្ញាសារ​​តៃ​ក្វា​ន់​ដូ​​កម្ពុជា កញ្ញា ស៊ន សៀវម៉ី បាន​នាំ​កិត្តិយស​យ៉ាង​ធំធេង​មួយ ទៅ​ឲ្យ​ប្រទេស​របស់​នាង បន្ទាប់​ពី​នាង​បាន​ផ្ដួល​កីឡាការិនី ហ្វាតេម៉េដ រូហានី (Fatemeh Rouhani) មក​ពី​​ប្រទេស​​អ៊ីរ៉ង់ ​នៅ​ក្នុង​ការ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ ជា​មួយ​នឹង​ពិន្ទុ ៧-៤។ មុន​នឹង​មក​ជួប​កីឡាការិនី​ជាតិ​អ៊ីរ៉ង់​នេះ កីឡាការិនី​កម្ពុជា បាន​ផ្តួល​កីឡាការិនី​ជាតិ​ហ្វីលីពីន​ នាង អាឡូរ៉ា គីស្ទីរ អេឡេន (Alora Kirstie Elaine) រួច​ហើយ នៅក្នុង​ពិន្ទុ ៦-៥។

នៅថ្ងៃដែលនាង សៀវម៉ី បានទទួលជ័យជំនះនោះ គឺជាថ្ងៃចុងក្រោយបង្អស់ នៃការប្រកួតកីឡារ អាស៊ីហ្គេម លើកទី១៧នេះ [...]

ភូមា៖ កីឡា​របស់​«បុរសសាច់ដុំ» ចាប់​ផ្ដើម​យក​សាច់​ឡើង​វិញ

ភូមា៖ កីឡា​របស់​«បុរសសាច់ដុំ» ចាប់​ផ្ដើម​យក​សាច់​ឡើង​វិញ

នៅក្នុងប្រទេសបានដាក់ខ្លួនឆ្ងាយពីពិភពលោក ជាង៥០ឆ្នាំមកហើយនេះ កីឡាកាយវប្បកម្ម មិនសូវជាមានអ្នក​យក​ចិត្ត​ទុកដាក់ប៉ុន្មានទេ តែសព្វថ្ងៃវិស័យនេះកំពុងពង្រីកខ្លួនឡើងវិញ។


ការប្រកួតអ្នកមានសាច់ដុំ ក្នុងប្រទេសភូមាកន្លងមក។

បិតបាំងរាងកាយតែជាមួយ ខោខ្លីពណ៌ទឹកសមុទ្រ និងបំពោកលើដងខ្លួន ជាមួយតែនឹងប្រេងឡើងរលើបរលោង បុរស​ដែល​មានឈ្មោះថា ហ្សារី តាំង (Zarli Tin) តែងតែសុបិន្ដថា នឹងក្លាយជាបុរសដែលមានសាច់ដុំល្អជាងគេ នៅភូមា។

«ខ្ញុំមិនជាអស្ចារ្យអីប៉ុន្មានទេ ហើយខ្ញុំក៏មិនល្បីអ្វីដែរ តែខ្ញុំធ្វើការ។ ខ្ញុំគិតថា ខ្ញុំកំពុងដើរនៅលើផ្លូវត្រូវ។» នេះជាសម្ដីរបស់ បុរសដែលមានវ័យចំណាស់៣៣ឆ្នាំរូបនេះ ជាមួយនឹងសំណើចដ៏ក្អាកក្អាយផង។ នៅបន្ទប់ហាត់ ដែលមិនសូវជា​ស្អាត​ប៉ុន្មាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...