កូរ៉េខាងជើងពង្រាយកាំជ្រួចនៅឆ្នេរខាងកើត និងប្រាប់រ៉ូស្សីអោយជម្លៀសអ្នកការទូត
ប្រទេសកូរ៉េខាងជើង បានប្រាប់ទៅរ៉ូស្សី អោយ«ត្រៀម» ជម្លៀសអ្នកការទូតចេញពីស្ថានទូត នៅថ្ងៃសុក្រនេះ។ ក្នុងថ្ងៃនេះ ដដែល ប្រទេសកុម្មុយនីសបានពង្រាយ កាំជ្រួចចម្ងាយមធ្យមមួយគ្រឿងទៀត នៅឆ្នេរខាងកើតរបស់ខ្លួន និងនិយាយថា បានត្រៀមខ្លួនរួចស្រេច ក្នុងការ«សម្ដែងរិទ្ធ»។
កាំជ្រួចមូស៊ូដង់ របស់ប្រទេសកូរ៉េខាងជើង ក្នុងព្យុះហយាត្រាកងព័ទរបស់ខ្លួន។
អ្នកនាំពាក្យ ស្ថានទូតរ៉ូស្សី ប្រចាំទីក្រុងព្យុងយ៉ាងបានថ្លែងអោយដឹងថា ប្រទេសកូរ៉េខាងជើង បានស្នើសុំអោយរ៉ូស្សី «ត្រៀម» ជម្លៀសអ្នកការទូតចេញពីស្ថានទូត។ លោកឌឺនីស សំសូនូវ (Denis Samsonov) បាននិយាយទៅកាន់ ភ្នាក់ងារ ព័ត៌មានរ៉ូស្សីថា «តំណាងម្នាក់ មកពីក្រសួងការបរទេសកូរ៉េខាងជើង បានស្នើសុំនៅថ្ងៃទី០៥ខែមេសានេះ មកភាគីរ៉ូស្សី [...]