អាត់ ធន៖ ការកំណត់ដំឡើងប្រាក់ឈ្នួលកម្មករ ជាលទ្ធផល«វិជ្ជមាន»
ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរ ទទួលស្គាល់លើលទ្ធផលជា«វិជ្ជមាន» ក្នុងការសម្រេចនៃកិច្ចប្រជុំក្រុមប្រឹក្សាការងារ ដែលបានធ្វើការពិនិត្យ និងសម្រេចទៅលើនីតិវិធី នៃការតម្លើងប្រាក់ឈ្នួលសម្រាប់កម្មករ រាល់ដើមឆ្នាំ។ យ៉ាងណា លោកក៏បានបង្ហាញនូវការសោកស្តាយ ដែលមិនដឹងចំនួនប្រាក់ឈ្នួលត្រូវឡើង និងឆ្នាំដែលត្រូវអនុវត្ត។
លោក អាត់ ធន ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ។ (រូបថត MONOROOM.info/ O. Vary)
ប្រាក់ឈ្នួលកម្មករ - ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ ឬហៅកាត់ថា«ស៊ីខាវឌូ» លោក អាត់ ធន បានបង្ហាញនូឆន្ទះគាំទ្រទៅលើកិច្ចប្រជុំ ដែលបានផ្តើមចេញនូវការអនុម័តលើការពិភាក្សាគ្នាកាលពីថ្ងៃទី ២៤-២៥ ខែមិថុនា [...]