Posts tagged as "EU"

គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​សភា​អ៊ឺរ៉ុប ទាមទារ​ពន្លឿន​វិធានការ​ទណ្ឌកម្ម​ប្រឆាំង​​របប​​ក្រុង​ភ្នំពេញ

គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​សភា​អ៊ឺរ៉ុប ទាមទារ​ពន្លឿន​វិធានការ​ទណ្ឌកម្ម​ប្រឆាំង​​របប​​ក្រុង​ភ្នំពេញ

គណៈកម្មការអ៊ឺរ៉ុប (នីតិប្រតិបត្តិរបស់សហភាពអ៊ឺរ៉ុប) ជាពិសេសការិយាល័យអ៊ឹរ៉ុប ដើម្បីសកម្មភាព​ខាងក្រៅ (The European External Action Service ហៅកាត់ EEAS - ហៅកាត់ជា​ភាសាបារាំង SEAE) គួរពន្លឿនរបាយការណ៍របស់ខ្លួន ស្ដីពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា និងចាត់វិធាការប្រឆាំងរបបក្រុងភ្នំពេញ ទាក់ទងប្រព័ន្ធអនុគ្រោះពន្ធ ដែលមានឈ្មោះថា «EBA (Everything but Arms - អ្វីៗទាំងអស់ លើកលែងតែអាវុធ)» របស់សហភាពអឺរ៉ុប។

ខាងលើនេះ ជាការលើកឡើង របស់លោក ព្យែ អង់តូនីញ៉ូ ប៉ងហ្សេរី (Pier Antonio Panzeri) ប្រធានអនុ-គណៈកម្មការ ទទួលបន្ទុកសិទ្ធិមនុស្ស របស់សភាអ៊ឺរ៉ុប ដែលជាប្រតិកម្មទៅនឹងការបោះឆ្នោតជាតិ កាលពីថ្ងៃអាទិត្យ ក្នុងប្រទេសកម្ពុជា ដែលលោកចាត់ទុក ថាជាការបោះឆ្នោត «មិនប្រជាធិបតេយ្យ»។

សេចក្ដីប្រកាសព័ត៌មានមួយ របស់អនុ-គណៈកម្មការ ដែលដឹកនាំដោយសមាជិកសភាអ៊ឺរ៉ុប [...]

EU ច្រានចោល​លទ្ធផល​នៃ​ការបោះឆ្នោត​ជាតិ ថ្ងៃ២៩កក្កដា

EU ច្រានចោល​លទ្ធផល​នៃ​ការបោះឆ្នោត​ជាតិ ថ្ងៃ២៩កក្កដា

«ការបោះឆ្នោតជាតិ ថ្ងៃទី ២៩ ខែកក្កដា មិនតំណាងឱ្យឆន្ទៈពិតប្រាកដ របស់អ្នកបោះឆ្នោតកម្ពុជា តាមបែបប្រជាធិបតេយ្យនោះទេ ហើយធ្វើឲ្យលទ្ធផល នៃការបោះឆ្នោតនេះ មិនមានភាពជឿជាក់បានឡើយ» នេះ ជាការបញ្ជាក់ច្បាស់ៗ របស់សហភាពអ៊ឺរ៉ុប តាមរយៈអ្នកនាំពាក្យ របស់ការិយាល័យអ៊ឹរ៉ុប ដើម្បីសកម្មភាព​ខាងក្រៅ (The European External Action Service ហៅកាត់ EEAS - ហៅកាត់ជា​ភាសាបារាំង SEAE)។

សេចក្ដីថ្លែងការណ៍​របស់អ្នកនាំពាក្យ ដែលចេញផ្សាយ នៅរសៀលថ្ងៃចន្ទ​នេះ ពីរាជធានីព្រុចហ្សែល (រាជាណាចក្រប៊ែលហ្សិក) បានពន្យល់ថា៖ «ការបោះឆ្នោតសកលនៅកម្ពុជា ថ្ងៃទី២៩ ខែកក្កដា បានធ្វើឡើង នៅក្នុងបរិយាកាសនយោបាយ រឹតត្បិតដ៏ខ្លាំងក្លា។ ក្នុងរយៈពេល [...]

ប្រ៊ែដ អាដាម៖ ភាព​ទន់ភ្លន់​របស់​អ៊ឺរ៉ុប​ចំពោះ ហ៊ុន សែន ជា​ពេលវេលា​ខ្ជះខ្ជាយ

ប្រ៊ែដ អាដាម៖ ភាព​ទន់ភ្លន់​របស់​អ៊ឺរ៉ុប​ចំពោះ ហ៊ុន សែន ជា​ពេលវេលា​ខ្ជះខ្ជាយ

នៅចំពោះឥទ្ធិពលខ្លាំងក្លារបស់ខ្លួន សហភាពអ៊ឺរ៉ុបបានជ្រើសរើស ការបំបោសអង្អែលរដ្ឋាភិបាលលោក ហ៊ុន សែន ម្ដងហើយម្ដងទៀត ដើម្បីទទូចឲ្យរបបដឹកនាំ​របស់​លោក ងាក​មក​រក​មាគ៌ា នៃលិទ្ធិប្រជាធិបតេយ្យ និងការគោរព​សិទ្ធិ​មនុស្សវិញ។ ផ្ទុយទៅវិញ វិធីសាស្ត្រ​ការទូត​ដ៏ទន់ភ្លន់​​ទាំងនោះ មិនត្រូវបានលោក ហ៊ុន សែន និងរបបដឹកនាំរបស់លោក អើពើនោះទេ។ ជាលទ្ធផលក្នុងពេលកន្លងមក គឺបានត្រឹមតែ​ជាការខ្ជះខ្ជាយ ពេលវេលាចោល​ឥតប្រយោជន៍​ប៉ុណ្ណោះ។

លោក ប្រ៊ែដ អាដាម (Brad Adams) នាយកទទួលបន្ទុកកិច្ចការអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេសថា «Human Rights Watch» បានសរសេរដូច្នេះ នៅក្នុងអត្ថបទមួយ មានចំណងជើងថា «Will EU suspend trade deal with Cambodia?» ដែលត្រូវបានសារព័ត៌មានមួយ ក្នុងទ្វីបអ៊ឺរ៉ុប យកទៅចុះផ្សាយ [...]

ស្នងការ​អ៊ឺរ៉ុប៖ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​ណាស់

ស្នងការ​អ៊ឺរ៉ុប៖ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​ណាស់

វាទំនងជាសេចក្ដីសន្និដ្ឋាន ក្នុងជំហានដំបូង សម្រាប់បេសកកម្មស្វែងរកការពិត របស់ក្រុមប្រតិភូពិសេស របស់សហភាពអ៊ឺរ៉ុប ដែលបានបញ្ចប់ទៅ នៅថ្ងៃទី១១ ខែកក្កដាកន្លងមក បន្ទាប់ពីក្រុមប្រតិភូមួយនេះ បានចុះទៅដល់ប្រទេសកម្ពុជា សម្រាប់រយៈពេល៧ថ្ងៃ (តាំងពីថ្ងៃទី៥ ខែកក្កដា)។ ជាសារដ៏ខ្លីមួយ ដែលបង្ហើបឲ្យដឹង ពីសំណាក់​ស្នងការជាន់ខ្ពស់​អ៊ឺរ៉ុប ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម អ្នកស្រី អាណា សេស៊ីលីយ៉ា ម៉ាសស្ត្រម (Anna Cecilia Malmström) នៅរសៀលថ្ងៃ ព្រហស្បត្តិទី១២ ខែកក្កដានេះ (ត្រូវជាយប់ថ្ងៃដដែល ម៉ោងក្នុងប្រទេសកម្ពុជា)។

អ្នកស្រីបានគូសបញ្ជាក់ នៅក្នុងទំព័រទ្វីសធើររបស់អ្នកស្រីថា៖ «មានការធ្លាក់ចុះធ្ងន់ធ្ងរណាស់ ផ្នែកសិទ្ធិនយោបាយ និងសិទ្ធិបោះឆ្នោត នៅកម្ពុជា បូករួមទាំងការគម្រាមកំហែង ប្រឆាំងសិទ្ធិសេរីភាពសហជីពនោះផង។ បេសកកម្មស៊ើបអង្កេត របស់សហភាពអ៊ឺរ៉ុប ទើបនឹងបញ្ចប់ទៅ ហើយយើងនឹងសិក្សាមើល ចាប់ពីពេលនេះ [...]

EU កំពុង​«ពិចារណា​ចាត់​វិធានការ​បន្ថែម» ចំពោះ​វិបត្តិ​នយោបាយ​កម្ពុជា

EU កំពុង​«ពិចារណា​ចាត់​វិធានការ​បន្ថែម» ចំពោះ​វិបត្តិ​នយោបាយ​កម្ពុជា

បន្ទាប់ពីបានបញ្ចប់បេសកកម្ម ស្វែងរកការពិត រយៈពេល៧ថ្ងៃនៅកម្ពុជារួច សហភាពអ៊ឺរ៉ុបនៅវេលានេះ កំពុងសិក្សាពីទិន្នន័យ ដែលក្រុមប្រតិភូពិសេសរបស់ខ្លួន ទទួលបានពីប្រទេសកម្ពុជា មុននឹងឈាន ទៅចេញសេចក្ដីសម្រេចរបស់ខ្លួន នៅក្នុងពេលខាងមុខ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានមួយ ដែលទើបនឹងចេញផ្សាយ នៅប៉ុន្មាននាទីមុននេះ ពីសហភាពអ៊ឺរ៉ុប ដែលមានទីតាំងក្នុងរាជធានី ព្រុយស៊ែល រាជាណាចក្រ ប៊ែលហ្សិក។

សេចក្ដីប្រកាសព័ត៌មាន បានចេញផ្សាយ មួយថ្ងៃក្រោយក្រុម​ប្រតិភូពិសេស ​របស់​​សហភាព​អឺរ៉ុប ដើម្បីស្វែង​រក​ការពិត​នៅ​កម្ពុជា បញ្ចប់បេសកកម្មរបស់ខ្លួន កាលពីថ្ងៃទី ១១ ខែកក្កដា ម្សិលម៉ិញ។ បេសកកម្មស្វែងរកការពិតនោះ បានធ្វើឡើងរយៈពេល ៧ថ្ងៃ រាប់ពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨មក ក្នុងគោល​បំណង ដើម្បីវាយតម្លៃ​ផ្ទាល់កន្លែង អំពីការវិវត្តិចុងក្រោយ ដ៏គួរឲ្យបារម្ភ ជុំវិញបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ ក្នុងប្រទេសកម្ពុជា។

[...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...