«បារាំងកំពុងពិចារណាកោះប្រជុំហត្ថលេខីកិច្ចព្រមព្រៀងក្រុងប៉ារីស»
ការធ្វើដំណើររបស់មន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលបារាំង មកកាន់ប្រទេសកម្ពុជា ដើម្បីអន្ទោលរដ្ឋាភិបាលម្ដងហើយម្ដងទៀត ដើម្បីអ្វីមួយដែលប្រទេសសហប្រធាន នៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១ លើកឡើងថា ជាការស្នើសុំ ឲ្យកម្ពុជាងាកត្រឡប់ មករក«មាគ៌ាប្រជាធិបតេយ្យ»វិញនោះ នឹងមិនស្ថិតនៅទ្រឹង ដោយគ្មានចំណាត់ការបន្តនោះទេ។ ប្រទេសបារាំងកំពុងសម្លឹងមើល ដើម្បីកោះប្រជុំបណ្ដាសមាជិកជាហត្ថាលេខី ដ៏សំខាន់បំផុត នៃកិច្ចព្រមព្រៀងសន្តិភាពមួយនេះ ដើម្បីពិនិត្យឡើងវិញពីការអនុវត្ត នូវរាល់មាត្រាទាំងឡាយ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង ដោយមិនចាំបាច់ មានភាគីរដ្ឋាភិបាលលោក ហ៊ុន សែន ចូលរួម។
លោក អង់ដ្រេ ហ្គាតូឡាំង (André Gattolin) សមាជិកព្រឹទ្ធសភា មកពីគណបក្ស «En Marche!» ដែលជាគណបក្សរបស់ប្រធានាធិបតី កំពុងកាន់អំណាចសព្វថ្ងៃ របស់ប្រទេសបារាំង បានថ្លែងដូច្នេះនៅក្នុងជំនួបមួយ ជាមួយពលរដ្ឋខ្មែរបារាំង កាលពីថ្ងៃទី១០ [...]