Posts tagged as "Funcinpec"

លឺ ឡាយស្រេង ចំអក ហ៊ុន សែន ពី​រឿង​ភ្នាល់​ចាញ់​មិន​សង​លុយ

លឺ ឡាយស្រេង ចំអក ហ៊ុន សែន ពី​រឿង​ភ្នាល់​ចាញ់​មិន​សង​លុយ

កាលពីម្សិលម៉ិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ប្រទេសកម្ពុជា ឲ្យបើកលេងល្បែងភ្នាល់ ជាទូទៅមួយ ដែលមានរូបលោក ជាមេស៊ីសង។ នៅចំពោះកម្មករកម្មការិនី ច្រើនពាន់នាក់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ លោក ហ៊ុន សែន បានប្រាប់ឲ្យគេឯងភ្នាល់ ចំពោះការ​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ​ ​នៅថ្ងៃ​ទី១៦​ ​ខែ​វិច្ឆិកា​ខាង​មុខ​ នៅ​ពេល​ដែល​តុលាការ​កំពូល នឹង​បើក​សវនាការ លើ​បណ្តឹង​រំលាយ​គណបក្ស​ជំទាស់​ ​ដែល​គេ​ស្គាល់​ថា​ ​ជា​គូប្រជែង​ដ៏ធំ​តែ​មួយ​គត់ ​របស់​លោក​ ​ហ៊ុន សែន ក្នុង​ពេល​បោះឆ្នោត​ជាតិ​ ឆ្នាំ​២០១៨។

បុរសខ្លាំងកម្ពុជា ដែលបានកាន់តំណែង ជានាយករដ្ឋមន្ត្រី តាំងពីជាងបីទសវត្សន៍មក បានថ្លែងឡើងថា៖ «អ្នកដែលចង់ភ្នាល់ ក៏ភ្នាល់ទៅ មួយចាក់មួយរយទៅ គឺអារំលាយ ឬមិនរំលាយហ្នឹង។ តាមហាងគុយទាវ នាំគ្នាចាក់ទៅ! ទៅបើកម៉ាសេរី ឲ្យនាំគ្នាចាក់! បើ[មិន]រំលាយ ឲ្យមកទារលុយពីខ្ញុំ (...) ឥឡូវចាក់​ភ្នាល់​ទៅ!​ ​បើ​រំលាយ​ស៊ី​តែ​ [...]

ហ៊ុន សែន ប្ដឹង លឺ ឡាយស្រេង ទារ​៥០០​លាន​រៀល ពី​ករណី​១លាន​ដុល្លារ

ហ៊ុន សែន ប្ដឹង លឺ ឡាយស្រេង ទារ​៥០០​លាន​រៀល ពី​ករណី​១លាន​ដុល្លារ

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានដាក់ពាក្យបណ្ដឹង ក្នុងរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ ប្ដឹងលោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី ដោយ​ហេតុ​ថា អតីតមន្ត្រីជាន់ខ្ពស់ មកពីគណបក្សហ្វ៊ុនស៊ីនប៉ិចរូបនេះ បានថ្លែងនៅក្នុងកិច្ចសន្ទនាមួយ ដែលធ្វើតាមទូរស័ព្ទ ជាមួយអ្នកស្រី គី លំអង អះអាងថាលោក ហ៊ុន សែន បានផ្ដល់ប្រាក់ប្រមាណជា១លាន[ដុល្លារ] ទៅឲ្យក្រុម«អាអត់ខ្មាស» ដែល«រកលុយបានស្រួល»។

កិច្ចសន្ទនាជាលក្ខណៈឯកជននោះ ត្រូវបានលួចថត នៅវេលាម៉ោង ៧ និង១៥នាទី ព្រឹកថ្ងៃទី២១ ខែតុលាកន្លងមក ហើយត្រូវបាន​យក​មក​បង្ហោះ នៅលើទំព័រហ្វេសប៊ុកមួយ ដែលគេស្គាល់ឈ្មោះ «សីហា» ល្បីល្បាញខាងការបង្ហោះ នៅលើបណ្ដាញសង្គម នូវខ្សែអាត់​លួច​ថត​សម្លេង របស់​ក្រុម​អ្នក​នយោបាយ​​ប្រឆាំង មុននឹងខ្សែអាត់ទាំងនោះ ត្រូវបានសារព័ត៌មានមួយ រណបរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា យកទៅចុះផ្សាយបន្ត។ 

ក្រុម«ពាក់អាវក្រ័រស៊េ» [...]

ហ្វ៊ុនស៊ីនប៉ិច នៅ​តែ​ប្ដឹង​អតីត​មន្ត្រី​ខ្លួន ទោះ​មាន​ការ​សុំ​ទោស

ហ្វ៊ុនស៊ីនប៉ិច នៅ​តែ​ប្ដឹង​អតីត​មន្ត្រី​ខ្លួន ទោះ​មាន​ការ​សុំ​ទោស

អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ីនប៉ិច លោក ញ៉េប ប៊ុនជិន បានអះអាងថា គណបក្សនៅតែរក្សាជំហរ ក្នុងការប្ដឹងលោក លឺ ឡាយស្រេង ឡើងទៅតុលាការដដែល បើទោះជាអតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សរូបនេះ បានចេញវីដេអូផ្សាយផ្ទាល់ ដើម្បីធ្វើការសុំទោសនោះក៏ដោយ។ លោក ញ៉េប ប៊ុនជិន បានថ្លែងឡើងថា លោក​កំពុង​ពិគ្រោះ​យោបល់ ​ជាមួយ​មេធាវី ហើយក៏កំពុងរៀបចំ​បណ្ដឹង ដាក់​ទៅ​តុលាការដែរ។

នៅពេលដែលសួរអំពីការសុំអភ័យទោស ពីសំណាក់លោក លឺ ឡាយស្រេង នោះ មន្ត្រីអ្នកនាំពាក្យគណបក្ស បានឆ្លើយតបថា ពេលនេះ​អ្វីៗ ​វា​បាន​ហួសពេល​អស់​ទៅ​ហើយ ហើយ​កិច្ចការ​បន្ទាប់​នេះ គឺ​ទុក​ភារកិច្ច​ឲ្យ​តុលាការ​ ជា​អ្នកចាត់ការ​បន្ត។

កាលពីរសៀលម្សិលម៉ិញ លោក លឺ ឡាយស្រេង បានធ្វើវីដេអូសុំទោសមួយ ដោយបាន​ទទួល​ស្គាល់សម្លេង និយាយតាមទូរស័ព្ទ ជាមួយអ្នកស្រី គី លំអង អតីតមន្ត្រីគណបក្សហ្វ៊ុនស៊ីនប៉ិចដូចគ្នា ដែលត្រូវបានលួចថត យកមកបង្ហោះ នៅលើទំព័រហ្វេសប៊ុក [...]

បក្ស​ហ៊្វុនស៊ិនប៉ិច នឹង​ប្តឹង លឺ ឡាយស្រេង ក្រោយ​«សីហា»​បង្ហោះ​អាត់​សម្លេង

បក្ស​ហ៊្វុនស៊ិនប៉ិច នឹង​ប្តឹង លឺ ឡាយស្រេង ក្រោយ​«សីហា»​បង្ហោះ​អាត់​សម្លេង

កិត្តិស័ព្ទរបស់គណបក្សហ្វ៊ុនស៊ីនប៉ិច នៅក្នុងឆាកនយោបាយខ្មែរ កំពុងលេចត្រដែតមកវិញ ជាមួយនឹងពាក្យបណ្ដឹង ក្នុងពេលកន្លងទៅ ដាក់ទៅកាន់ក្រសួងមហាផ្ទៃ ប្ដឹងឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃនេះ គណបក្សរាជានិយមដដែល​បានប្រកាសជាថ្មីថា នឹងប្ដឹងអតីតមន្ត្រីរបស់ខ្លួនមួយរូប ទៅកាន់តុលាការថែមទៀត បន្ទាប់ពីការលួចថត​សម្លេងជជែកគ្នា តាមទូរស័ព្ទមួយ ត្រូវបានទំព័រហ្វេសប៊ុក ដាក់ឈ្មោះ «សីហា» យកមកបង្ហោះកាលពីព្រឹកម៉ិញ។

សម្លេងក្នុងខ្សែអាត់ នៃការលួចថតសម្លេងនោះ ត្រូវបានទំព័រ«សីហា» អះអាងថា ជាសម្លេងរបស់លោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី និងអ្នកស្រី គី លំអង។ អ្នកទាំងពីរ សុទ្ធសឹងជាអតីតមន្ត្រីជាន់ខ្ពស់ របស់គណបក្សហ្វ៊ុនស៊ីនប៉ិច។ «សីហា» ថែមទាំងអះអាងទៀតថា កិច្ចសន្ទនារបស់អ្នកទាំងពីរ ធ្វើឡើងនៅព្រឹកម៉ោង៧ និង១៥នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣។

[...]

លឺ ឡាយស្រេង ស្នើ ហ៊ុន សែន កុំ​ស្ដាប់​តាម​«អាចក់​អាចែម»

លឺ ឡាយស្រេង ស្នើ ហ៊ុន សែន កុំ​ស្ដាប់​តាម​«អាចក់​អាចែម»

លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែលគេស្គាល់ថា ជាអតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតមន្ត្រីជាន់ខ្ពស់ មកពីគណបក្សរាជានិយមហ្វ៊ុនស៊ីនប៉ិច បានពន្យល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីហនិភ័យ ដែលអាចនឹងកើតមាន សម្រាប់ប្រទេសកម្ពុជា នៅក្នុងដំណាក់កាល នៃវិបត្តិនយោបាយសព្វថ្ងៃ។ ជាមួយនឹងការបារម្ភ ខ្លាចកម្ពុជាវិលត្រឡប់ ទៅរកភាពឯកោ ដូចកាលពីសម័យខ្មែរក្រហម និងសម័យក្រោយខ្មែរក្រហមវិញនោះ អ្នកនយោបាយវ័យចំណាស់រូបនេះ បានស្នើទៅបុរសខ្លាំងកម្ពុជា កុំឲ្យស្ដាប់តាម «ក្រុមអាចក់អាចែម» ដែលនៅជុំវិញខ្លួននោះខ្លាំងពេក។

លោក លឺ ឡាយស្រេង បានថ្លែងដូច្នេះ នៅក្នុងវីដេអូផ្សាយផ្ទាល់មួយ នៅលើបណ្ដាញសង្គម កាលពីម្សិលម៉ិញ និងបានរៀបរាប់ពី«ក្រុមអាចក់អាចែម»នោះ មានដូចជា ក្រុមអ្នកនាំពាក្យ ឬក្រុមមេដឹកនាំយោធាជាដើម ដែលលោកហៅថា ចេះតែដឹកដៃលោក ហ៊ុន សែន ឲ្យងាកចេញពីការដឹកនាំ ដ៏ត្រឹមត្រូវ។ លោកថា៖ «តាមខ្ញុំស្គាល់សម្ដេចនាយក ហ៊ុន សែន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...