មុននេះ មានការផ្ទុះអាវុធកណ្ដាលប៉ារីស ជិតសារមន្ទីរ លូវ្រ៍
ទាហានបារាំងម្នាក់ ពីក្នុងចំណោមទាហានដើរល្បាត (ជាទូទៅមានបីនាក់) ប្រចាំតំបន់ជុំវិញ សារមន្ទីរ លូវ្រ៍ (Louvre) កណ្ដាលរដ្ឋធានីប៉ារីស ដែលសម្បូរ ដោយទេសចរណ៍ បានបើកការបាញ់ប្រហារ ទៅលើបុរសម្នាក់ ដែលទំនងជាបានធ្វើសកម្មភាព ជាមួយនឹងកាំបិតរបស់ខ្លួន នៅនឹងដៃ។ ហេតុការណ៍ បានកើតឡើង នៅព្រឹកថ្ងៃសុក្រនេះ វេលាមុននេះបន្តិច។ នេះ បើតាមប្រភពពីនគរបាល ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មានបារាំងជាច្រើន។
ប្រភពពីនគរបាលដដែល បានឲ្យដឹងថា នៅពេលហេតុការណ៍ ជននេះបានស្រែកឡើងថា «Allah Akbar (ព្រះអាឡាហ៍ធំធេងណាស់)»។ ពាក្យបួនម៉ាត់នេះ តែងត្រូវបានសកម្មជនអ៊ីស្លាមជ្រុលនិយមទាំងឡាយ ស្រែកឡើង នៅពេលពួកគេធ្វើសកម្មភាពអ្វីមួយ។
នៅជុំវិញសារមន្ទីរ នៅវេលានេះ កងកម្លាំងនគរបាល និងអាវុធហត្ថ យ៉ាងច្រើនសន្ធឹកសន្ធាប់ ត្រូវបានបញ្ជូនទៅដាក់ពង្រាយ។ អ្នកសារព័ត៌មានមួយរូប [...]