ហេតុអ្វីយុវជនមិនសូវខ្វល់ពីបញ្ហាដីធ្លី នៅកម្ពុជា?
បញ្ហាដីធ្លី និងលំនៅដ្ឋាន ជាបញ្ហាក្តៅដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីគ្រប់មជ្ឈដ្ឋាន ទាំងនៅក្នុងរាជធានី ទីប្រជុំជន និងនៅជនបទ។ បញ្ហាដីធ្លី បានកើតឡើងតាមរយៈ ការវិនិយោគទុន នៅក្នុងរូបភាពជាដីសម្បទាន ឫគំរោងអភិវឌ្ឍន៍ និងការចាប់យកដី ហើយវាបានប្រែក្លាយ ទៅជាបញ្ហាមុតស្រួច ដែលបាននាំឲ្យមានជំលោះដីធ្លី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
នេះជាការលើកឡើង របស់វាគ្មិននៅក្នុងវេទិការ កាលពីថ្ងៃទី ២៧ ខែតុលានេះ ស្ដីពីចំណេះដឹងសីលធម៌ និងការចូលរួមរបស់យុវជន ក្នុងការកាត់បន្ថយបញ្ហាដីធ្លី និងលំនៅដ្ឋាន ដែលមានយុវជនចូលរួមជាង ២០០នាក់។ យុវជនទាំងនោះ ភាគច្រើនសុទ្ធសឹងជាយុវជនសកម្មក្នុងសង្គម និងជាយុវជនដែលចង់ដឹង ចង់ឮអំពីបញ្ហាជម្លោះដីធ្លី និងចង់បញ្ចេញមតិ ក្នុងការរកវិធីសាស្រ្តដោះស្រាយ [...]