បក្សខ្មែរក្រោកប្ដឹង សុខ ទូច ទៅតុលាការពីបទចោទចំនួន៣
បទចោទទាំងបីនោះ រួមមាន ការជ្រៀតជ្រែកដោយខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ ការញុះញង់ឲ្យមានការរើសអើង និងការរំលោភលើអំណាចតុលាការ។ នេះ បើតាមពាក្យបណ្ដឹង របស់គណបក្សខ្មែរក្រោក ដែលត្រូវបានចែកផ្សាយជាសាធារណៈ កាលពីពេលមុននេះ ប្ដឹងលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឡើងទៅសាលាដំបូងរាជធានី ភ្នំពេញ។
បណ្ដឹង ដែលប្ដឹងដោយអគ្គលេខាធិការរងគណបក្ស លោក ខែម ស៊ីឡេង បានសរសេរថា លោក សុខ ទូច បានផ្ដល់កិច្ចសម្ភាស ទៅឲ្យសារព័ត៌មានក្នុងស្រុកចំនួនពីរ និងបានបង្ហោះវីដេអូមួយ នៅលើគណនីរបស់លោក ដែលមានអត្ថន័យគម្រាមកំហែង និងញុះញង់ឲ្យរដ្ឋាភិបាល ចាប់ខ្លួនបញ្ចូលគុក នូវបណ្ដាអ្នកផ្ដួចផ្ដើមគំនិតធ្វើញត្តិ ទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងដោះស្រាយឡើងវិញ លើសន្ធិសញ្ញាបំពេញបន្ថែម ខ្មែរ-វៀតណាម ឆ្នាំ២០០៥។
គណបក្សខ្មែរក្រោក បានស្នើឲ្យតុលាការ ចាត់ការលើលោក សុខ ទូច តាមច្បាប់ និងទាមទារ ឲ្យមានសំណងជំងឺចិត្ត [...]