គ.ជ.ប រងការចោទថាចែក«បណ្ណ័ព័ត៌មាន» មានការរើសអើង
ភ្នំពេញ៖ គ.ជ.ប តែងតែអះអាងថា ខ្លួនយកចិត្តទុកដាក់ចំពោះកិច្ចការ ដែលខ្លួនទទួលខុសត្រូវ។ តែទោះជាយ៉ាងនេះក្តី ក៏ស្ថាប័ននេះ តែងត្រូវបានរិះគន់ដោយអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងជារឿយៗថា មិនគ្មានតម្លាភាព ឬមានលក្ខណៈជាប្រពន្ធ័ ដែលផ្តល់ឲ្យដល់តែបក្សពួកនិយម។ តួយ៉ាងដូចជាករណី នៃការចែកបណ្ណ័អ្នកបោះឆ្នោតជាដើម ត្រូវបានចោទប្រកាន់ថា មិនមានការគ្រប់គ្រងឲ្យបានម៉ត់ចត់ អង្គុយចាំតែយករបាយការណ៍ដែលបានខ្លួនទទួលមកសរុប ហើយសម្រេចថាជា«លទ្ធផលវិជ្ជមាន» នោះ។
សន្និសិទកាសែតនៅទីស្តីការ គ.ជ.ប ព្រឹកថ្ងៃទី២១ ខែមិថុនា។ (រូបថត MONOROOM.info/ O. Vary)
ក្នុងសន្និសិទកាសែតនៅទីស្តីការ គ.ជ.ប ព្រឹកថ្ងៃទី២១ ខែមិថុនានេះ លោក ស៊ិន ឌឹម សមាជិក គ.ជ.ប បានបង្ហាញនូវលទ្ធផលនៃការចែកប័ណ្ណព័ត៌មាន [...]