យ៉ង់ គឹមអេង៖ គ.ជ.ប នឹងធ្វើការិយាល័យបណ្ដែតទឹក ដើម្បីចុះឈ្មោះបោះឆ្នោត?
បើកន្លែងមួយមានគ្រោះទឹកជំនន់ គ.ជ.ប គួរតែរកវិធីក្នុងការដោះស្រាយ និងសម្រួលលើបញ្ហានោះ តាមរយៈការពន្យា ឬដោះស្រាយតាមពិធីណាផ្សេងមួយ។ ការឆ្លើយមួយម៉ាត់យ៉ាង«ខ្លី»របស់គ.ជ.ប ថា «គោរពតាមប្រតិទិន» ហើយមិនបានក្រឡេកមើលពីបញ្ហាជុំវិញខ្លួន នោះជាភាពទន់ខ្សោយនៃស្ថាប័ន គ.ជ.ប មួយនេះ។ នេះជាកាលើកឡើងរបស់លោក យ៉ង់ គឹមអេង ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ដែលបានធ្វើការស្និតទៅនឹងការបោះឆ្នោតនេះ។
ភូមិស្រុកផ្ទះសម្បែងពលរដ្ឋ ដែលកំពុងរងនូវការលិចលង់ដោយទឹកជំនន់។ (រូបថត Journalducambodge)
រាជធានីភ្នំពេញ - លោក យ៉ង់ គឹមអេង បានធ្វើការបញ្ជាក់ថា គ.ជ.ប គួតែពន្យាពេលក្នុងការចុះ និងពិនិត្យបញ្ជីឈ្មោះនេះទើបប្រសើរ។ [...]