ដំណើរចូលស្រុកវិញរបស់សម រង្សី៖ ក្រឡា«អុក»ណាខ្លះដែលត្រូវដើរ?
ព្យុះព្យោមាបានបោកបក់បន្ថែមទៀត លើនយោបាយនៃប្រទេសកម្ពុជា បន្ទាប់ពីការប្រកាសវិលត្រឡប់ចូលស្រុកវិញរបស់លោក សម រង្សី មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលគេស្គាល់ថាជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា។ បន្ថែមពីលើនោះ អាជ្ញាធរនៃប្រទេសកម្ពុជាក៏ពុំទុកឲ្យមេដឹកនាំបក្សប្រឆាំងដែលជាទណ្ឌិតរូបនេះ ត្រឡប់ចូលក្នុងប្រទេសវិញ ដោយសុខស្រួលនោះដែរ ដោយបានប្រកាសថា នឹងចាប់ខ្លួនលោកប្រសិនណាលោកមានវត្តមានលើទឹកដីកម្ពុជា។
ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)
ជាការរំឮកឡើងវិញ ប្រធានគណបក្សប្រឆាំង លោក សម រង្សី បាននិរទេសខ្លួនលោកចេញពីប្រទេសកម្ពុជា [...]