សម រង្សី៖ អាចឈរឈ្មោះជាតំណាងរាស្រ្ត និងជាបេក្ខភាពនាយករដ្ឋមន្រ្តី (Pic)
ភ្នំពេញ៖ លោក សម រង្សី ត្រូវបានរក្សាតំណែងជាបេក្ខភាពនាយករដ្ឋមន្រ្តី និងក៏ជាបេក្ខភាពតំណាងរាស្រ្តខេត្តកណ្តាល សម្រាប់ការចូលរួមបោះឆ្នោតនីតិកាលទីប្រាំនាថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះដែលមានរយៈពេលត្រឹមតែ១១ថ្ងៃប៉ុណ្ណោះ។
លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់លោក។ (រូបថត គណបក្សសង្គ្រោះជាតិ)
មន្ត្រីជាន់ខ្ពស់ម្នាក់នៃគណបក្សសង្រ្គោះជាតិ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅព្រឹកថ្ងៃទី១៧ខែកក្កដានេះថា ម្សិលម៉ិញគណបក្សសង្រ្គោះជាតិបានរៀបចំសំណើបេក្ខភាពលោកសម រង្ស៊ី សម្រាប់ដាក់ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធ្វើការពិចារណា និងដាក់បញ្ចូលជាផ្លូវការក្នុងបញ្ជីឈ្មោះ [...]