សម រង្ស៊ី៖ ទាមទារទឹកដីដែលបាត់បង់ដោយសន្តិវិធី និងរកយុត្តិធម៌ឲ្យខ្មែរ
ស្វាយរៀង៖ ថ្លែងទៅកាន់អ្នកគាំទ្រ រាប់ពាន់នាក់ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅឯខេត្តស្វាយរៀង លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានសន្យា បើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដើម្បីការពារបូរណៈភាពទឹកដី និងទាមទារ យកមកវិញ នូវទឹកដីដែលបានបាត់បង់ ក្នុងពេលថ្មីៗនេះដោយសារបរទេសឃ្លានពាន។
លោកសម រង្ស៊ី នៅចំពោះមុខអ្នកគាំទ្រនៅខេត្តស្វាយរៀងនៅថ្ងៃទី២៥ខែកក្កដានេះ។ (រូបថត គណបក្ស)
លោក សម រង្ស៊ី បានថ្លែងទៅកាន់អ្នកគាំទ្រគណកប្សសង្គ្រោះជាតិ នៅឯវិមានឯករាជ្យស្ថិតក្នុងកណ្តាលក្រុងស្វាយរៀងថា ការត្រឡប់មកវិញរបស់លោក ដែលបានចេញពីប្រទេសអស់រយៈពេលជាង៤ ឆ្នាំ ដោយសារតែតុលាការខេត្តស្វាយរៀងនោះ គឺលោកមកសង្គ្រោះទឹកដីប្រទេសកម្ពុជា សង្គ្រោះដីស្រែដីចំការប្រជាពលរដ្ឋ។ លោកបានបន្លឺតាមប្រដាប់បំពងសម្លេងថា ៖ [...]