ក្រុមប្រឹក្សាធម្មនុញ្ញ«អាច»ឲ្យបើកកញ្ចប់សុវត្ថិភាព«ក» តែគ.ជ.បថាចាំសេចក្ដីសម្រេចសិន
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នច្បាប់កំពូលចុងក្រោយ នៃការសម្រេចរាល់ពាក្យបណ្តឹង ដែលទាក់ទងនឹងការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មាន ជាសាធារណៈមួយ ដោយបានបញ្ជាក់ថា ខ្លួនអាចឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បើកកញ្ចប់សុវត្ថិភាព «ក» មួយចំនួន ហើយធ្វើសវនាការជាសាធារណៈ ដើម្បីធ្វើការផ្ទៀងផ្ទាត់ នៃបណ្តឹងតវ៉ាលើលទ្ធផលបណ្តោះអាសន្នផ្លូវការ នៃការបោះឆ្នោតកាល ពីថ្ងៃទី២៨ ខែកក្កដា កន្លងមក។
ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងវិមានរដ្ឋចំការមន។ (រូបភាព ccc.gov.kh)
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថាបណ្តឹងចំនួន២៤ ក្នុងចំណោម៣៩បណ្តឹង ដែលដាក់ទៅក្រុមប្រឹក្សាធម្មនុញ្ញ [...]