Posts tagged as "Kul Panha"

គល់ បញ្ញា៖ បោះ​ឆ្នោត​មេ​ភូមិ កុំ​ឲ្យ​មេ​ភូមិ​ជា​មនុស្ស​របស់​គណបក្ស

គល់ បញ្ញា៖ បោះ​ឆ្នោត​មេ​ភូមិ កុំ​ឲ្យ​មេ​ភូមិ​ជា​មនុស្ស​របស់​គណបក្ស

នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាលោក គល់ បញ្ញា បាន​លើក​ឡើងថាការបោះឆ្នោតជ្រើសរើសមេភូមិ នឹងនាំឲ្យមេភូមិកែសម្រួលឥរិយាបថ ក្រោមឥទ្ធិពលគណបក្សនយោបាយ ទៅជាមេភូមិដែលបំរើផលប្រយោជន៍ពិតប្រាកដ ដល់ប្រជាពលរដ្ឋ។


ការចូលរួមបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ២០១២កន្លងទៅ។

បោះឆ្នោតឃុំសង្កាត់ - គល់ បញ្ញា ដែលជានាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង​យុត្តិធម៌នៅកម្ពុជា បានពន្យល់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៨ មីនា ថា គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រដ្ឋាភិបាលដែលដាក់ឲ្យអនុវត្តកន្លងមក ហើយមិនទទួលបានប្រសិទ្ធភាពនោះ [...]

នាយក​រដ្ឋមន្រ្តី​កម្ពុជា អាច​ត្រូវ​កំណត់​ឲ្យ​ឈរ​ឈ្មោះ​ត្រឹម​ពីរ​អាណត្តិ

នាយក​រដ្ឋមន្រ្តី​កម្ពុជា អាច​ត្រូវ​កំណត់​ឲ្យ​ឈរ​ឈ្មោះ​ត្រឹម​ពីរ​អាណត្តិ

បើថ្នាក់ដឹកនាំកំពូលនៃគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ពិតជាមានឆន្ទៈពិតប្រាកដ​ដូចការចរចា​កាលពីថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៣មែននោះ អនាគតនាយករដ្ឋមន្រ្តីកម្ពុជា អាចនឹងត្រូវកំណត់ឲ្យកាន់​តំណែងត្រឹម​ពីរអាណត្តិប៉ុណ្ណោះ។


ជំនួបរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - ប្រធានក្រុមការងារបច្ចេកទេសគណបក្សសង្រ្គោះជាតិលោក សុន ឆ័យ បានបង្ហើបឲ្យ​អ្នក​សារព័ត៌មានដឹង ក្រោយការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅវិមានព្រឹទ្ធសភា ថ្ងៃទី១៧ មីនា ថាការកែទម្រង់ច្បាប់ទម្លាប់ គឺអាចកែបាននៅពេលដែលមានការព្រមព្រៀងផ្នែកនយោបាយ [...]

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត៖ គ.ជ.ប ត្រូវឯករាជ្យនិងទទួលយកបាន

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត៖ គ.ជ.ប ត្រូវឯករាជ្យនិងទទួលយកបាន

ដំណើរការនៃការកំណែទម្រង់ ការបោះឆ្នោតរវាងគណបក្សទាំងពីរ នៅតែមានភាពរអាក់រអួល ដែលបញ្ហានេះ​ខាង​សង្គមស៊ីវិល ស្នើអោយបន្ថែមមាត្រានៅក្នុងរដ្ឋធម្មនុញស្តីពី បញ្ហាគណកម្មាជាតិរៀបចំការបោះឆ្នោត ដើម្បីអោយ​ស្ថាប័នមួយនេះស្ថិតក្នុងភាពឯករាជ្យ។


វ៉ាគ្មិននៅក្នុងសន្និសីទរបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ថ្ងៃទី១២​ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Tith)

នយោបាយកម្ពុជា - បន្ទាប់ពីជំនួបរវាងគណបក្សជាប់ឆ្នោតទាំងពីរ មិនទទួលបានលទ្ធផលជាដុំកំភួន ជុំវិញ​កំណែ​ទម្រង់​ការបោះឆ្នោត សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ថា ERA  បាន​រៀបចំសន្និសីទមួយនៅថ្ងៃទីទី១២ ខែ​មិនា ឆ្នាំ២០១៤នេះ ដើម្បីជាអនុសាសន៍សំរាប់គណបក្សនយោបាយទាំងពីរ ក្នុងការឈានទៅបញ្ចប់ភាពជាប់គាំង​ផ្នែកនយោបាយ [...]

សម រង្ស៊ី៖ កែ​ទម្រង់​ការ​បោះ​ឆ្នោត នាំ​ឲ្យ​គ្មាន​វិបត្តិ​បោះឆ្នោត

សម រង្ស៊ី៖ កែ​ទម្រង់​ការ​បោះ​ឆ្នោត នាំ​ឲ្យ​គ្មាន​វិបត្តិ​បោះឆ្នោត

ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ លោក សម រង្ស៊ី បានលើកឡើងថា ការកែទម្រង់ប្រព័ន្ធ​បោះឆ្នោតនៅកម្ពុជានៅពេលនេះ គឺចាំចាច់ណាស់ ត្រូវមានការចូលរួមពីគ្រប់ភាគីនៅក្នុងសង្គម ហើយការកែ​ទម្រង់​ប្រព័ន្ធបោះឆ្នោត នៅក្នុងកាលៈទេសៈនេះ ក៏នឹងនាំឲ្យប្រទេសកម្ពុជា មិនមានវិបត្តិនយោបាយក្រោយការបោះឆ្នោត នៅពេលខាងមុខផងដែរ។


លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - ក្នុងសិក្ខាសាលា ស្តីពីការកែទម្រង់ប្រព័ន្ធបោះឆ្នោត នៅសណ្ឋាគារអ៊ីមភើរៀរាជធានីភ្នំពេញថ្ងៃ​ទី០៧ មីនា នេះ លោក សង រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិបានពន្យល់ថា ការកែទម្រង់ការបោះឆ្នោត នៅ​ពេល​នេះ មិនត្រូវធ្វើឡើងតែរវាងគណបក្សប្រជាជនកម្ពុជា [...]

គល់ បញ្ញា៖ ជាង​១​លាន​ដុល្លារ​របស់​បក្ស​ប្រជាជន អាច​ជា​ការ​ទិញ​សន្លឹក​ឆ្នោត

គល់ បញ្ញា៖ ជាង​១​លាន​ដុល្លារ​របស់​បក្ស​ប្រជាជន អាច​ជា​ការ​ទិញ​សន្លឹក​ឆ្នោត

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងអំណាច គ្រោងនឹងចំណាយប្រាក់ជាង១លានដុល្លារអាមេរិក សម្រាប់សកម្មជននយោបាយជាង៨ពាន់នាក់ របស់គណបក្សខ្លួន។ ការផ្តល់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់​ ពី​គណបក្សទៅសកម្មជនថ្នាក់ក្រោម ត្រូវបានលោក គល់ បញ្ញា នាយកប្រតិបត្តិឲ្យអង្គការមួយហៅថា គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (Comfrel) លើកឡើងថា បើការចំណាយនេះ ធ្វើឡើងក្នុង​ពេលវេលាមិនសមរម្យ គឺមានន័យថា ជាការទិញសន្លឹកឆ្នោត ឬជាអំពើពុករលួយ ក្នុងដំណើរការបោះឆ្នោត។


សកម្មភាពឃោសនារកសម្លេងឆ្នោត របស់យុវជនគណបក្សប្រជាជនកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - លោក គល់ បញ្ញា នាយកប្រតិបត្តិ (Comfrel) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...