បទយកការណ៍៖ រស់ពិបាកជាងស្លាប់ ដោយការបង្ក្រាបនៅស្ទឹងមានជ័យ
ដេកនៅលើគ្រែ រីឯជើងទាំងពីរសន្តូកត្រង់ ពុំអាចធ្វើចលនាអ្វីបាន ក្រៅពីយកដៃទាញឲ្យកំរើក យុវជន ហឿន ចាន់ ដែលបានរងរបួសធ្ងន់ នៅក្នុងការបង្ក្រាបរបស់សមត្ថកិច្ច ទៅលើកម្មកររោងចក្រ SL នៅគល់ស្ពានស្ទឹងមានជ័យ បាននឹងកំពុងចាប់ផ្តើមរៀន នូវការរស់នៅក្នុងជីវិតថ្មីជាជនពិការ បន្ទាប់ពីត្រឡប់មកពីសំរាកព្យាបាល នៅប្រទេសវៀតណាម ទីកន្លែងដែលគ្រូពេទ្យបានប្រាប់ថា ជំងឺរបស់គាត់ពុំអាចព្យាបាលបាន។
យុវជន ហឿន ចាន់ និងម្ដាយ ពេលនៅសម្រាកនៅមន្ទីរពេទ្យ។ (រូបថតផ្ដិតពីវីដេអូហ្វេសប៊ុក)
វិបត្តិសង្គម - ស្ថិតក្នុងវ័យ ២៧ឆ្នាំ ហឿន ចាន់ ជានិស្សិតឆ្នាំទី៤ នៃសកលវិទ្យាល័យធនធានមនុស្ស និងបំរើការងារឲ្យក្រុមហ៊ុនឯកជនមួយ ផ្នែកទីផ្សារមុននឹងធ្លាក់ខ្លួនពិការ [...]