អេស្ប៉ាញ យកឈ្នះអ៊ីតាលី ដោយបាល់កាត់សេចក្តីប៉េណាល់ទី
ក្រុមបាល់ទាត់គោជល់អេស្ប៉ាញ នឹងឡើងទៅជួបប្រេស៊ីលក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) បន្ទាប់ពីពួកគេបានយកឈ្នះក្រុមអ៊ីតាលីដោយបាល់កាត់សេចក្តីប៉េណាល់ទី ដោយលទ្ធផល ៧-៦ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់មិញ។
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ក្រោយទទួលជ័យជំនះ។ (រូបថត Robert Cianflone - GETTY Image)
កីឡាករបម្រុងអេស្ប៉ាញ ជេសឺស ណាវ៉ាស់ (Jesus Navas) ជាអ្នកទាត់បាល់ប៉េណាល់ទីគ្រាប់ជ័យជំនះបានសម្រេច បន្ទាប់ពីខ្សែការពាររបស់អ៊ីតាលី ឡេអូណាដូ បូណ័កស៊ី (Leonardo Bonucci) ធ្វើឲ្យបាត់បង់គ្រាប់បាល់១គ្រាប់។
គ្រាប់បាល់ទាំង១២គ្រាប់ដំបូង កីឡាករនីមួយៗទាំង២ក្រុម ទាត់បានយ៉ាងល្អនិងគ្មានកំហុសឆ្គងដូចគ្នា មុនពេលដែលបូណ័កស៊ី [...]