Posts tagged as "Manchester City"

ម៉ែនស៊ីធី ឡើង​ទៅ​ផ្តាច់​ព្រ័ត្រ​ប៉ះ​បាយឺនម៉ូនិជ ក្រោយ​ឈ្នះ​អេស៊ី មីឡាន (VDO)

ម៉ែនស៊ីធី ឡើង​ទៅ​ផ្តាច់​ព្រ័ត្រ​ប៉ះ​បាយឺនម៉ូនិជ ក្រោយ​ឈ្នះ​អេស៊ី មីឡាន (VDO)

ក្រុមជើងឯករងរបស់អង់គ្លេស ម៉ែនឆេស្ទើ ស៊ីធី (Manchester City) បានបំបាក់ក្រុមយក្សអ៊ីតាលី អេស៊ី មីឡាន (AC Milan) ៥-៣ ក្នុងការប្រកួតដណ្តើមពានរង្វាន់មិត្តភាព អូឌីខាប់ (Audi Cup) ហើយពួកគេនឹងត្រូវឡើងទៅប្រកួតវគ្គ​ផ្ដាច់ព្រ័ត្រប៉ះក្រុមជើងឯកអាឡឺម៉ង់ បាយឺន ម៉ូនិជ (Bayern Munich) ដែលបានយកឈ្នះក្រុមប្រេស៊ីល សៅប៉ូឡូ (Sao Paulo) ២-០ កាលពីយប់ថ្ងៃពុធដូចគ្នា។


កីឡាករ ហ្វែណងឌីនញ៉ូ និងប៊ូតឹង។ (រូបថត AFP)

មេឃខៀវ ម៉ែនស៊ីបើកការវាយលុកត្រឹមតែ ៣៦នាទី អាចទទួលបានគ្រាប់បាល់ ៥គ្រាប់ ប៉ុន្តែក៏ត្រូវក្រុមអេស៊ី តាមពី​ក្រោយវិញ៣គ្រាប់វិញដែរ ខណៈដែលការទាត់បញ្ចូលទីរវាងក្រុមទាំង២ កើតឡើងត្រឹមតែវគ្គទី១។

គ្រាប់បាល់៥គ្រាប់ រកបានដោយកីឡាករ ខ្សែបម្រើអេស្ប៉ាញ ដេវីដ ស៊ីលវ៉ា (David Silva) [...]

ជេសឺស ណាវ៉ាស់៖ មូលហេតុ​ដែល​ខ្ញុំ​មក​កាន់ ម៉ែនស៊ីធី

ជេសឺស ណាវ៉ាស់៖ មូលហេតុ​ដែល​ខ្ញុំ​មក​កាន់ ម៉ែនស៊ីធី

ខ្សែបម្រើស្លាបស្តាំ ជេសឺស ណាវ៉ាស់ (Jesus Navas) បានបង្ហើបប្រាប់ឲ្យដឹងពីមូលហេតុថា តើហេតុអ្វីបានជាគាត់ផ្ទេរ​មក​កាន់ម៉ែនឆេស្ទើ ស៊ីធី (Manchester City) បន្ទាប់ពីគាត់បានបដិសេដមិនព្រមមកកាន់ក្រុមអាសឺណល (Arsenal) កាល​ពី៣ឆ្នាំមុន។


ខ្សែបម្រើស្លាបស្តាំ ជេសឺស ណាវ៉ាស់ លើកអាវបង្ហាញ នៅពេលគាត់មកដល់មែនស៊ីធីដំបូង។

កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ២៧ឆ្នាំ ជិតនឹងផ្ទេរមកកាន់ប្រទេសអង់គ្លេសម្តងដែរ នៅពេលដែលក្លិបកាំភ្លើងធំ​ចាប់​ផ្តើម​ទាក់ទងគាត់ខ្លាំង កាលពីឆ្នាំ២០១០។ ប៉ុន្តែដោយសារតែពេលនោះ គាត់មិនចង់ឃ្លាតឆ្ងាយពីផ្ទះ និងចង់ជួយក្រុមសេវីឡា (Sevilla) ឲ្យឈ្នះពានរង្វាន់ផងនោះ ទើបធ្វើឲ្យគាត់សម្រេចចិត្តនៅអេស្ប៉ាញជាបន្ត។

កីឡាករថ្មីដែលមានតម្លៃខ្លួន ១៥លានផោនរបស់ក្រុមម៉ែនស៊ីធី បាននិយាយថា៖ [...]

ម៉ែនស៊ីធី បន្ត​ចាញ់​ក្រុម​នៅ​អាហ្វ្រិក​ខាង​ត្បូង ជា​លើក​ទី​២

ម៉ែនស៊ីធី បន្ត​ចាញ់​ក្រុម​នៅ​អាហ្វ្រិក​ខាង​ត្បូង ជា​លើក​ទី​២

ដំណើរទៅប្រកួតមិត្តភាពកំដៅសាច់ដុំ របស់ក្រុមជើងឯករងព្រីមែលីក (Premier League) មែនឆេស្ទើ ស៊ីធី (Manchester City) នៅប្រទេសអាហ្រ្វិកខាងត្បូង កាន់តែយ៉ាប់យឺនមែនទែនហើយ បន្ទាប់ពីប្រកួតចំនួន២ប្រកួត ចាញ់ទាំង២ប្រកួត។


ការប្រកួតរវាងក្រុមមែនឆេស្ទើ ស៊ីធី និងក្រុមបាល់ទាត់អាម៉ាស្ស៊ូលូ របស់អាហ្វ្រិកខាងត្បូង។

បន្ទាប់បរាជ័យរបស់ក្រុមស៊ុបព័រស្ពត (SuperSport) ២-០ កាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៏មុន ក្រុមមេឃខៀវរបស់​អង់គ្លេសមួយនេះ បានបន្តចាញ់ក្រុមនៅអាហ្វ្រិកខាងត្បូងមួយទៀត អាម៉ាស្ស៊ូលូ (AmaZulu) ដោយលទ្ធផល ២-១ ទៀត កាលពីយប់ថ្ងៃព្រហស្បតិ៏។

គួរបញ្ជាក់ថា នៅក្នុងការប្រកួតនោះ ពុំមានវត្តមានរបស់គ្រូបង្វឹកលោក ម៉ាញ៉ូអែល ប៉េឡេហ្រ្គីនី (Manuel Pellegrini) នោះទេ [...]

ម៉ែនស៊ីធី ទិញ​បាន​ខ្សែ​ប្រយុទ្ធ ស្តេវ៉ាន់ ជូវីទិក ម្នាក់​ទៀត​ហើយ

ម៉ែនស៊ីធី ទិញ​បាន​ខ្សែ​ប្រយុទ្ធ ស្តេវ៉ាន់ ជូវីទិក ម្នាក់​ទៀត​ហើយ

ក្លិបម៉ែនឆេស្ទើ ស៊ីធី (Manchester City) នឹងទិញកីឡាករឆ្នើមជាលើកទី៤ នៅរដូវក្តៅនេះ បន្ទាប់ពីព្រមព្រៀងគ្នាជាមួយ ខ្សែប្រយុទ្ធក្រុមហ្វឡរ៉ិនទីណា (Fiorentina) ស្តេវ៉ាន់ ជូវីទិក (Stevan Jovetic) ក្នុងតម្លៃ២២លានផោន (៣៣.៧លាន​ដុល្លា​សហរដ្ឋអាមេរិក) ហើយនឹងត្រៀមពិនិត្យសុខភាពនៅថ្ងៃសុក្រនេះ។


កីឡាករខ្សែប្រយុទ្ធ ស្តេវ៉ាន់ ជូវីទិក។ (រូបថត Reuters)

ម៉ែនស៊ីធី បានដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីទិញយកខ្សែប្រយុទ្ធអន្តរជាតិម៉ុងតេណេក្រូរូបនេះឲ្យបានចប់រួចរាល់ ខណៈ​ដែលគ្រូបង្វឹកថ្មីលោក ម៉ាញ៉ូអែល ប៉េឡេហ្គ្រីនី (Manuel Pellegrini) ចង់បន្តអភិវឌ្ឍន៏ក្រុមឲ្យមានទម្រង់ស្រួចបន្ថែមទៀត នៅរដូវកាលថ្មីនេះ។

ជូវីទិក វ័យ២៣ឆ្នាំ ក៏ត្រូវបានក្លិបអាសឺណល (Arsenal) [...]

អាល់វ៉ារ៉ូ ណេហ្រ្គេដូ ជិត​ពិនិត្យ​សុខភាព នៅ​ម៉ែនស៊ីធី​ហើយ

អាល់វ៉ារ៉ូ ណេហ្រ្គេដូ ជិត​ពិនិត្យ​សុខភាព នៅ​ម៉ែនស៊ីធី​ហើយ

ក្លិបម៉ែនឆេស្ទើ ស៊ីធី (Manchester City) ខិតជិតចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធក្រុមសេវីឡា (Sevilla) អាល់វ៉ារ៉ូ ណេហ្គ្រេដូ (Alvaro Negredo) ជាផ្លូវការហើយ ខណៈដែលកីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ នឹងឈានដល់​ដំណាក់​កាលពិនិត្យ​សុខភាពឆាប់ៗនេះ។ នេះបើតាមក្លិបប្រទេសអេស្ប៉ាញ បានរាយការណ៏។


កីឡាករខ្សែរប្រយុទ្ធ អាល់វ៉ារ៉ូ ណេហ្គ្រេដូ ពេលនៅទាត់ក្នុងក្រុមសេវីឡា។

កីឡាករវ័យ២៧ឆ្នាំ បាននិយាយថា គាត់ចង់បោះជំហ៊ានថ្មីបន្ទាប់មួយទៀត ក្នុងអាជីពរបស់គាត់។ គាត់បាននិយាយនៅ​ក្នុងសន្និសិតកាសែតក្លិបសេវីឡាថា៖ «សម្រាប់រយះពេល៤ឆ្នាំ ដែលខ្ញុំនៅទីនេះ ខ្ញុំពិតជារីករាយខ្លាំងណាស់។ ប៉ុន្តែខ្ញុំ​គិត​ថា ពេលវេលារបស់ខ្ញុំ បានមកដល់ហើយ។»

ក្លិបម៉ែនស៊ីធី បានចំណាយអស់ប្រមាណ២០លានផោន (២៣លានអ៊ឺរ៉ូ) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...