ប្រទេសទួរគីបើកស្ថានទូតនៅកម្ពុជា ជាការទទួលស្គាល់រដ្ឋាភិបាល?
សាធារណរដ្ឋទួរគី បានបើកស្ថានទូតរបស់ខ្លួន ប្រចាំនៅប្រទេសកម្ពុជា កាលពីថ្ងៃទី០១ ខែវិច្ឆិកាកន្លងមក។ លិខិតមួយរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទួរគី បានហៅព្រឹត្តិការណ៍ថ្មីនេះ ថាដើម្បីជម្រុញឲ្យកាន់តែខ្លាំងថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ គឺជាភាពជោគជ័យមួយទៀត ខាងវិស័យការទូតរបស់ប្រទេសកម្ពុជា ដែលធ្វើឲ្យក្រសួងការបរទេសកម្ពុជា មានឱកាសយកព្រឹត្តិការណ៍នៃការបើកស្ថានទូតនេះ មកភ្ជាប់នឹងការបោះឆ្នោតសកល កាលពីថ្ងៃទី២៨ខែកក្កដា។
លោក អាហ្វម៉េត ដាហ្គូតូគ្លូ (កណ្ដាល) រដ្ឋមន្ត្រីក្រសួងការបរទេសទួរគី នៅក្នុងសន្និសិទស្តីពីការអន្តរកម្ម និងវិធានសាងទំនុកចិត្តក្នុងតំបន់អាស៊ី ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៣ ដេលមានប្រទេសកម្ពុជាចូលរួមដែរ។ (រូបថត [...]