អូបាម៉ា ឃ្លាំមើលអាសាធ និងស្របជំហរអ៊ីស្ត្រាអែល លើបញ្ហាអ៊ៀរ៉ង់
«ខ្ញុំមិនរងចាំ នូវអ្វីដែលនាយករដ្ឋមន្ត្រីអ៊ីស្ត្រាអែល សម្រេចចិត្តដើម្បីសន្តិសុខ របស់ប្រទេសលោក ហើយត្រូវសុំការអនុញ្ញាតិរឿងនេះ ពីប្រទេសណាមួយនោះទេ» នេះជាការថ្លែងអោយដឹង របស់លោកអូបាម៉ា នៅក្នុងថ្ងៃទីមួយនៃដំណើរទស្សនកិច្ច នៅប្រទេសអ៊ីស្ត្រាអែល។
សន្និសិតកាសែត របស់លោក បារ៉ាក់អូបាម៉ា និងលោកប៊េនចាមីន នេតានយ់ាហ៊ូ។
ការថ្លែងនេះ បានធ្វើឡើង ក្នុងខណៈប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា (Barack Obama) បានធ្វើសន្និសិតកាសែតជាមួយ នឹងនាយករដ្ឋមន្ត្រីអ៊ីស្ត្រាអែល លោកប៊េនចាមីន នេតានយ៉ហ៊ូ (Benjamin Netanyahu) នៅទីក្រុងហ្សេរុយសាឡឹម (Jérusalem)។
លោកប្រធានាធិបតីអាមេរិក ក៏បានប្រកាសផងដែរស្ដីពីការបើក កិច្ចជជែកពិភាក្សារវាងសហរដ្ឋអាមេរិក និងអ៊ីស្ត្រាអែល [...]