ទ្រង់ រណឫទ្ធិ៖ សម្តេចតាផ្តាំកុំឲ្យយកបញ្ហាព្រំដែន ធ្វើនយោបាយ
ប្រធានគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ទ្រង់បានមានបន្ទូល ពាក់ព័ន្ធនឹងបញ្ហាព្រំដែនឬផែនទីថា គណបក្សនយោបាយ ពុំគួរយកករណីនេះ មកធ្វើជាការកេងចំណេញនយោបាយឡើយ។
ការលើកឡើង របស់ព្រះអង្គម្ចាស់ខាងលើនេះ ហាក់បានបាញ់ត្រង់ ឆ្ពោះទៅគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ដែលបានយកបញ្ហាព្រំដែន មកធ្វើការជជែកវែកញ៉ែក យ៉ាងផុលផុស នៅក្នុងរយៈពេលចុងក្រោយនេះ។ ព្រះអង្គម្ចាស់ រណឫទ្ធិ ថែមទាំងបានបង្ហាញនូវការគាំទ្រ ចំពោះការផ្ទៀងផ្ទាត់ផែនទី ដោយរដ្ឋាភិបាលថា ផែនទីទាំអស់ មានលក្ខណៈដូចគ្នា ទាំងស្រុងនោះផងទៀត។
ថ្លែងក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់ការបួងសួង នារមណីយដ្ឋានវត្តភ្នំ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៥ (បួងសួងជូនដល់ អ្នកម្នាង អ៊ុក ផល្លា ដែលទើបតែត្រឡប់ មកពីព្យាបាលខ្លួន នៅប្រទេសថៃ) ប្រធានគណបក្ស ហ្វុនស៊ីនប៉ិច បានមានបន្ទូលថា បញ្ហាព្រំដែន ឬផែនទីនោះ [...]