Posts tagged as "Antisémite"

រក​ឃើញជម្រក​សម្ងាត់​មួយ នៃ​ពួក​ហ្វាស៊ីស​អាល្លឺម៉ង់ នៅ​កណ្ដាល​ព្រៃ​អាហ្សង់ទីន

រក​ឃើញជម្រក​សម្ងាត់​មួយ នៃ​ពួក​ហ្វាស៊ីស​អាល្លឺម៉ង់ នៅ​កណ្ដាល​ព្រៃ​អាហ្សង់ទីន

ការរុករក និងការធ្វើកំណាយ ត្រូវបានដឹកនាំដោយ ក្រុមអ្នកស្រាវជ្រាវ របស់សកលវិទ្យាល័យ ប៊ូណូស អ៊ែរ (Buenos Aires) និងក្រុមបុរាណវិទូ នៃសារមន្ទីរ អង់ឌ្រេស ហ្គ័គួរ៉ារី (Andres Guacurari) នៅក្នុងតំបន់មួយ ដែលពិបាកនឹង​ចូល​ទៅ​ដល់ នៃមហាឧទ្យានជាតិ តេយូ ហ្គ័រ៉េ (Téyù Cuaré) ស្ថិតនៅក្នុងខេត្ត មីស៊ីយ៉ូនេស (Misiones) ភាគឦសាន នៃ​ប្រទេស​អហ្សង់ទីន ជាប់នឹងព្រំប្រទល់ ជាមួយប្រទេសអ៊ុយរ៉ាហ្គាយ។

អតីតគ្រឹះស្ថាននោះ បានរៀបចំឡើង ជាបីរចនាសម្ព័នធ្វើអំពីថ្ម ដែលហ៊ំព័ទ្ធដោយដើមឈើ ជុំជិត។ រចនាសម្ព័ន្ធទីមួយ ជាកន្លែងស្នាក់នៅ ទីពីរជាកន្លែងផ្ទុកសម្ភារៈ និងរចនាសម្ព័ន្ធទីបី ជាការិយាល័យធ្វើការ។ ចេញពីទីកន្លែងនោះ គេបាន​រកឃើញរូងក្រោមដីតូចមួយ ដែលចេញពីជម្រករនោះ ឆ្ពោះទៅកាន់ប្រទេសអ៊ុយរ៉ាហ្គាយ ដើម្បីជាការត្រៀមបម្រុង ក្នុង​ករណី​ត្រូវគេចខ្លួន។

លុយអាល្លឺម៉ង់ រកឃើញនៅទីនោះ...

កំណាយ [...]

តំណាង​រាស្ត្រ​អាមេរិក ចូល​ចិត្ត​រំលឹក​ពី​ឈ្មោះ​«ហ៊ីត្លែ»​ណាស់!

តំណាង​រាស្ត្រ​អាមេរិក ចូល​ចិត្ត​រំលឹក​ពី​ឈ្មោះ​«ហ៊ីត្លែ»​ណាស់!

តើនយោបាយ និងការដឹកនាំរបស់ អតីតជនផ្ដាច់ការអាល្លឺម៉ង់ ក្នុងប្រវត្តិសាស្ត្រ លោក អាដុហ្វ ហ៊ីត្លែ (Adolf Hitler) ពិតជាមានកន្លែងល្អ ដែលគេត្រូ​វរំលឹក ពីឈ្មោះលោកឬ? នៅសហរដ្ឋអាមេរិក ឈ្មោះរបស់ហ៊ីត្លែ តែត្រូវបាន​ប្រើប្រាស់​ជាញឹកញយ នៅក្នុងសភាជាន់ទាប។ បើគេរាប់តាំងពី ឆ្នាំ១៩៩៦មក ឈ្មោះលោក ហ៊ីត្លែ ត្រូវបានប្រើប្រាស់​ចំនួន​១៨០០​ដង។ នេះបើតាមអត្ថបទមួយ ចេញផ្សាយដោយ គេហទំព័រ Daily Dot របស់អាមេរិក

សម្រាប់នៅក្នុងប្រទេសបារាំងវិញ សំណៅឯកសារពីមុនមក របស់រដ្ឋសភាបារាំង បានបង្ហាញថា ឈ្មោះ ហ៊ីត្លែ ត្រូវបាន​យកមកប្រើប្រាស់ ចំនួន៤០ដង រាប់ពីឆ្នាំ១៩៩៧មក និងនៅក្នុងព្រឹទ្ធសភា ចំនួន១៧ដង រាប់ចាប់តាំងពីឆ្នាំ១៩៩៦។

រីឯ​នៅក្នុងប្រទេស​កម្ពុជា កាលពីប៉ុន្មានសប្ដាហ៍មុននេះ មេដឹកនាំកម្លាំងប្រដាប់អាវុធ [...]

បែកធ្លាយថា ហ៊ីត្លែ ជា​មនុស្ស​ញៀន​ថ្នាំ

បែកធ្លាយថា ហ៊ីត្លែ ជា​មនុស្ស​ញៀន​ថ្នាំ

អាដុហ្វ ហ៊ីត្លែ មាន​ជំងឺ​ភ័យ​ខ្លាច​ម្យ៉ាង ហើយ​បុរស​ដែល​គេ​ស្អប់​ជាង​គេ ក្នុង​ពិភពលោក​មួយ​នេះ បាន​ទទួល​លេប​ចូល​ក្នុង​ខ្លួន នូវ​ថ្នាំ​ចំនួន​៧៤​គ្រាប់​ខុសៗ​គ្នា ក្នុង​មួយ​ថ្ងៃៗ។ ប៉ុន្តែ​ដើម្បី​ឲ្យ​ខ្លួន​នៅ​មាន​ស្មារតី​ល្អ និង​មិន​ងងុយ​ដេក លោក​សេនា​ប្រមុខ ហ៊ីត្លែ របស់​ប្រទេស​អាល្លឺម៉ង់ មាន​ថ្នាំ​ដ៏​ពិសេស​មួយ​ទៀត។ ដូច​នៅ​ក្នុង​ឯកសារ​មួយ របស់​ទី​ភ្នាក់ងារ​ចារកម្ម របស់​កង​ទ័ព​អាមេរិក ទើប​នឹង​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ហ៊ីត្លែ បាន​ប្រើ​ប្រាស់​ជា​ប្រចាំ នូវ​ថ្នាំ ម៉េតាហ្វេមីន។

ឯកសារដែលមាន ៤៧ទំព័រ របស់​ទី​ភ្នាក់ងារ​ចារកម្ម​អាមេរិក​នោះ បាន​បញ្ជាក់​ថា អាដុហ្វ ហ៊ីត្លែ បាន​លេប​នូវ​ថ្នាំ​ដុំ​ថ្លា (rystal meth) នៅ​មុន​កិច្ច​ប្រជុំ ជាមួយ​មេ​ដឹក​នាំ​ហ្វាស៊ីស​អ៊ីតាលី លោក ប៊េនីតូ មូសូលីនី (Benito Mussolini) នៅ​ខែ​កក្កដា ឆ្នាំ១៩៤៣។ នៅ​ក្នុង​រយៈ​ពេល នៃ​ការ​ថ្លែង​សុន្ទរកថា​នៅ​ពេល​នោះ ហ៊ីត្លែ [...]

FBI ទម្លាយ​ថា ហ៊ីត្លែ ​មិន​មែន​ស្លាប់​ក្នុង​ប្រទេស​អាល្លឺម៉ង់​​ (ភាគ១)

FBI ទម្លាយ​ថា ហ៊ីត្លែ ​មិន​មែន​ស្លាប់​ក្នុង​ប្រទេស​អាល្លឺម៉ង់​​ (ភាគ១)

ស្រាវជ្រាវ - វត្តមាននៃឯកសារ ការិយាល័យ​សហព័ន្ធ ស៊ើប​អង្កេត​របស់​អាមេរិក ដែល​ហៅ​ជា​ភាសា​​អង់គ្លេស​ថា «Federal Bureau of Investigation (FBI)» បាន​បង្ហាញ​រឿង​ពិត​មួយ​ផ្នែក​ទៀត​ នៃ​ប្រវត្តិសាស្រ្ត ដែល​បាន​ចារ​ពី​ការ​ស្លាប់​​របស់​​បុរស​បិសាច​នេះ​ ខុស​ពី​ឯកសារ​ប្រវត្តិសាស្ត្រ​ផ្សេង​ទៀត។ តាម​រយៈ​ឯកសារ​នេះ បាន​បញ្ជាក់​ថា លោក អាដុហ្វ ហ៊ីត្លែរ (Adolf Hitler) បាន​ទៅ​រស់​​នៅ​​លើ​ទួល​ភ្នំ អេនដេស (Andes) ក្នុង​ប្រទេស​អាហ្សង់ទីន (Argentine - ទ្វីប​អាមេរិក​ខាង​ត្បូង) យ៉ាង​សុខសាន្ត បន្ទាប់​​​ពី​សង្គ្រាម​លោក​​លើក​​ទី​ពីរ។

អាដុហ្វ ហ៊ីត្លែរ អតីតមេដឹកនាំរបបផ្តាច់ការ ហ្វាស៊ីស ណាស៊ី អាល្លឺម៉ង់ និងជាអ្នកវាតទីកាន់កាប់​ទ្វីប​អឺរ៉ុប​ដីគោក ក្នុងសង្គ្រាមលោកលើកទីពីរ ព្រម​ទាំង​ជា​ឧក្រិដ្ឋ​ជន​សម្លាប់ជនជាតិជ្វីហ្វ និងជនជាតិដ​ទៃ​ទៀត​​​យ៉ាង​​សម្បើម [...]

នែលសុន មែនឌឺឡា មេ​ដឹក​នាំ​ប្រឆាំង​ការ​ប្រកាន់​ពូជ​សាសន៍ ទទួល​មរណភាព

នែលសុន មែនឌឺឡា មេ​ដឹក​នាំ​ប្រឆាំង​ការ​ប្រកាន់​ពូជ​សាសន៍ ទទួល​មរណភាព

ប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូង លោក ហ្សាកូប ហ្សូម៉ា (Jacob Zuma) បានប្រកាសនូវដំណឹងដ៏រន្ធត់មួយ ស្ដីពីមរណភាពរបស់អតីតមេដឹកនាំដ៏ល្បីឈ្មោះរបស់ខ្លួន លោក នែលសុន មែនឌឺឡា នៅថ្ងៃព្រហស្បត្តិ៍ទី០៥ ខែធ្នូ ឆ្នាំ២០១៣នេះ ក្នុងជន្មាយុ៩៥ឆ្នាំ។ ជាដំណឹងដែលធ្វើឲ្យពិភពលោកទាំងមូល ញាប់ញ័រ ដោយសារតែវីរបុរសរូបនេះ បានបន្សល់ទុកឲ្យមនុស្សជំនាន់ក្រោយ នូវវីរភាពច្រើនរាប់មិនអស់ ក្នុងនោះមានការប្រឆាំងរបបប្រកាន់ពូជសាសន៍ និងជានិមិត្តរូបនៃអំពើល្អផ្សេងទៀត ដែលត្រូវបានមេដឹកនាំជាច្រើនក្នុងលោក យកមកធ្វើជាគំរូ​របស់ពួកគេ។


លោក នែលសុន មែនឌឺឡា អតីតប្រធានាធិបតីស្បែកខ្មៅដំបូងគេ នៃប្រទេសអាហ្វ្រិកខាងត្បូង។ (រូបថត ឯកសារ)

អាហ្វ្រិកខាងត្បូង - លោក ហ្សាកូប ហ្សូម៉ា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...