Posts tagged as "Norodom Sihamoni"

បើកអោយ​ចូល​គោរព​​ព្រះ​វិញ្ញាណក្ខន្ធ ជា​សាធារណៈ តែ​បដិសេធ​មេ​បក្ស​ប្រឆាំង

បើកអោយ​ចូល​គោរព​​ព្រះ​វិញ្ញាណក្ខន្ធ ជា​សាធារណៈ តែ​បដិសេធ​មេ​បក្ស​ប្រឆាំង

បណ្ដាជនអ្នកគោរពស្រឡាញ់ អង្គព្រះមហាវីរក្សត្រ ព្រះបាទនរោត្ដម សីហនុ ដែលមានបំណងចង់ចូលទៅថ្វាយគាវរកិច្ច​ចុងក្រោយ នៅ​ចំពោះព្រះម្ឈូសារ អាចដាក់ពាក្យសុំមកព្រះបរមរាជវាំង ចាប់តាំងពីថ្ងៃទី២៦ខែតុលានេះតទៅ។


អ្នកស្ដាយស្រណោះ អតីតព្រះមហាក្សត្រ នៅមុខព្រះបរមរាជវាំង។ រូបថត nbcnews.com។

ប្រជាជនខ្មែរជាច្រើនពាន់នាក់ ដែលមានមកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា បានប្រមូលគ្នាមកជួបជុំយ៉ាងសម្បើម គិត​ចាប់តាំងពីថ្ងៃដំបូង ដែលអតីតព្រះមហាក្សត្រ ទ្រង់សោយទីវង្គត់នៅទីក្រុងប៉េកាំងប្រទេសចិន ហើយនៅតែបន្ដ កាន់​ព្រះមរណទុក្ខដដែលនេះ រហូតដល់បីខែក្រោយ បើទោះជារយះពេល៧ថ្ងៃ នៃការកាន់ព្រះមរណទុក្ខជាផ្លូវការ បានបញ្ចប់​រួចហើយក៏ដោយ។ ហើយពួកគេអាចដាក់ពាក្យសុំមកព្រះបរមរាជវាំង [...]

វិភាគ៖ អ្នកសារពត៌មាន​ថៃ ព្រះឆាយាល័ក្ខ និង​កិត្តិយស​កម្ពុជា

វិភាគ៖ អ្នកសារពត៌មាន​ថៃ ព្រះឆាយាល័ក្ខ និង​កិត្តិយស​កម្ពុជា

ក្នុងឱកាសចូលថ្វាយសម្ដែងគាវរកិច្ច និងរំលឹកវិញ្ញាណខ័ន របស់ព្រះបរមសព នៃអតីត​ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម​សីហនុ  លោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីនណាវ៉ាត់ត្រា បានស្នើសុំអោយនាយករដ្ឋមន្ត្រីខ្មែរ លោកហ៊ុន សែន ជួយបញ្ជៀសចេញនូវហេតុការណ៍ ជាយថាហេតុមួយ ដែលបានកើតទៅលើអ្នកសារពត៌មានស្រីថៃម្នាក់។  ហេតុកាណ៍​ដែលបានធ្វើអោយការជជែកវែកញែក រហូតមានការចោទេប្រកាន់ និងឈានទៅរកការរើសអើង រវាងជាតិសាសន៍​ទាំងពីរ​ ថៃ និងកម្ពុជា។​​ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានត្រឡប់មកនិយាយ វិភាគលើបញ្ហានេះ ឡើងវិញ។


ក្រុមអ្នកយកពត៌មានរបស់ទូរទស្សន៍ថៃ ក្នុងពេលត្រៀមចាប់រូបភាព បានដាក់អត្ថបទអានលើដី។ រូបភាពពីហ្វេសប៊ុក។

សូមរំលឹកថា ស្ត្រីអ្នកសារពត៌មាន [...]

ជុំវិញការយាងមកមាតុប្រទេសវិញ នៃ​ព្រះបុរម​សព​ព្រះបាទ​​​នរោត្ដម​សីហនុ ​(LIVE)

ជុំវិញការយាងមកមាតុប្រទេសវិញ នៃ​ព្រះបុរម​សព​ព្រះបាទ​​​នរោត្ដម​សីហនុ ​(LIVE)

ទំព័រផ្សាយបន្តផ្ទាល់នេះ នឹងដាក់ជូនលោកអ្នក នូវអត្ថបទថ្មីៗ ភ្លាមៗ និងជាបន្ដបន្ទាប់ នូវព្រឹត្តិការណ៍ នៃការយាងត្រឡប់ មកប្រទេសកម្ពុជាវិញ របស់ព្រះបុរមសព នៃអតីតព្រះមហាក្សត្រ ព្រះបាទព្រះ នរោត្ដម សីហនុ ពីទីក្រុងប៉េកាំង ប្រទេស ចិន។ សូមអញ្ជើញត្រឡប់​ចូលមកអាន នៅក្នុងទំព័រដដែលនេះ ឬចុចលើប៊ូតុង ធ្វើបច្ចុប្បន្នភាព (Actualiser la page / Page refresh) ដើម្បីអាននូវពត៌មាន ឬរបាយការណ៍ ដែលកើតឡើងជាបន្ដបន្ទាប់ ដាក់ផ្សាយជូន ជុំវិញព្រឹត្តិការណ៍​មរណទុក្ខ ដ៏រន្ធត់ និងក្រៀមក្រំនេះ។

      • ម៉ោង០៨ម៉១០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៧តុលា ឆ្នាំ២០១២៖

ជាបថម សូមអាននូវព្រឹត្តិការណ៍ដ៏រន្ធត់ញាប់ញ័រនេះ [...]

អតីតព្រះមហាក្សត្រ នរោត្តម សីហនុ សោយទីវង្គត (LIVE)

អតីតព្រះមហាក្សត្រ នរោត្តម សីហនុ សោយទីវង្គត (LIVE)

ទំព័រនេះ នឹងដាក់ជូនលោកអ្នក នូវអត្ថបទថ្មីៗ ភ្លាមៗ និងជាបន្ដបន្ទាប់ នូវព្រឹត្តិការណ៍ដ៏សោកសៅ របស់ប្រទេសកម្ពុជា ទាក់ទងនឹងមរណភាពរបស់ អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ ក្នុងព្រះជន្នាយុ ៨៩ព្រះវស្សា។ សូមអញ្ជើញត្រឡប់​ចូលមកអាន នៅក្នុងទំព័រដដែលនេះ ដើម្បីអាននូវពត៌មាន ឬរបាយការណ៍ ដែលកើតឡើងជាបន្ដបន្ទាប់ ជុំវិញព្រឹត្តិការណ៍​ដ៏រន្ធត់ និងក្រៀមក្រំនេះ។


រូបថតនៅឆ្នាំ១៩៥២ ខណៈដែលព្រះអង្គ ទ្រង់ឡើងគ្រងរាជ្យជាលើកដំបូង។

      • ម៉ោង០២ម៉២២ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៥តុលា ឆ្នាំ២០១២៖

គេហទំព័រដើមអំពិល បានផ្សាយអោយដឹងពីដំណឹង «រន្ធត់ និងសោកសៅ» ដោយបានស្រង់សំដីរបស់ លោកញឹក ប៊ុនឆៃ [...]

កម្ពុជា៖ គណបក្សនរោត្តមរណឫទ្ធិ ប្ដូឈ្មោះជា «គណបក្សជាតិនិយម»

កម្ពុជា៖ គណបក្សនរោត្តមរណឫទ្ធិ ប្ដូឈ្មោះជា «គណបក្សជាតិនិយម»

គណបក្សនរោត្តមរណឫទ្ធិ ក្នុងប្រទេសកម្ពុជាបានប្ដូឈ្មោះ កាលពីថ្ងៃសុក្រទី២៤សីហា មកជា «គណបក្សជាតិនិយម» វិញ។ គណបក្សនេះក៏បានសម្រេចបោះឆ្នោតផងដែរ លើកអតីតអគ្គលេខាលោក សៅ រ៉ានី អោយឡើងជាប្រធាន គណបក្សនេះ ជំនួសព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ដែលទ្រង់បានប្រកាសជាលើកទីពីរ ក្នុងការដកព្រះកាយចេញពី ឆាកជីវិតនយោបាយ កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១២កន្លងមក បន្ទាប់ពីបានបរាជ័យ ក្នុងនយោបាយមួយរបស់ ព្រះអង្គ ដែលចង់បម្រួបបម្រួមក្រុមអ្នករាជានិយម។


ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិយាងទៅបោះឆ្នោតកាលពីថ្ងៃ៣មិថុនឆ្នាំ២០១២កន្លងទៅ ក្នុងវត្តមួយនៃរាជធានីភ្នំពេញ។

ការសម្រេចចិត្ត ក្នុងការផ្លាស់ប្ដូរឈ្មោះនេះ បានសំដែងឡើង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...