Posts tagged as "Droits de femme"

ឥណ្ឌា៖ កុមារី​ម្នាក់​ត្រូវ​បាន​ដុត​ទាំង​រស់ បន្ទាប់​ពី​រង​ការ​ប៉ុន​ប៉ង​រំលោភ

ឥណ្ឌា៖ កុមារី​ម្នាក់​ត្រូវ​បាន​ដុត​ទាំង​រស់ បន្ទាប់​ពី​រង​ការ​ប៉ុន​ប៉ង​រំលោភ

កុមារីមួយរូបអាយុ១១ឆ្នាំ ដែលត្រូវបានដុតទាំងរស់ដោយក្រុមជនល្មើស បានស្លាប់នៅថ្ងៃអាទិត្យកន្លងមកនេះ ដោយសារតែ របួសរបស់នាងមានភាពធ្ងន់ធ្ងរពេក។ ជាហេតុការណ៍ដ៏រន្ធត់ថ្មីមួយទៀត ដែលបានកើតនៅប្រទេសឥណ្ឌា ប្រទេសដែល បច្ចុប្បន្ន​នេះល្បីឈ្មោះ ខាងការរំលោភសេពសន្ធវៈទៅលើស្ត្រី។


ចលនាមហាជន ដុតទៀនឧទ្ទិសទៅជនរងគ្រោះ នឹងការរំលោភសេពសន្ធវៈ។ (រូបថត AP Photo/Dar Yasin)

ដំណឹងគួរឲ្យរន្ធត់បានធ្លាក់មកដដែលៗទៀត ស្ដីពីការរំលោភសេពសន្ធវៈលើស្ត្រី។ កុមារីម្នាក់អាយុ១១ឆ្នាំ បានស្លាប់​បាត់បង់​ជីវិត ដោយរងនូវការដុតទាំងរស់ ជាមួយនឹងប្រេងសាំង (ចាក់យន្ដហោះ) ដែលក្រុមជនល្មើសបានចាក់ស្រោច​ទៅលើ​ខ្លួន​នាង​តូច បន្ទាប់ពីក្រុមនេះបានប៉ុនប៉ងរំលោភនាងនោះមក។ មរណភាពនេះ បានកើតឡើងតាំងពីថ្ងៃអាទិត្យទីឲខែសីហា ឆ្នាំ២០១៣ [...]

អូស្ត្រាលី៖ យុវតី​ជាតិ​ហូឡង់​ម្នាក់ រង​ទារុណកម្ម​និង​ការ​រំលោភ​យ៉ាង​ព្រៃផ្សៃ

អូស្ត្រាលី៖ យុវតី​ជាតិ​ហូឡង់​ម្នាក់ រង​ទារុណកម្ម​និង​ការ​រំលោភ​យ៉ាង​ព្រៃផ្សៃ

យុវតីវ័យ២១ឆ្នាំមួយរូប ជាជនជាតិហូឡង់ បានរស់នៅរងកម្មអស់រយៈពេល៦សប្ដាហ៍ ជាមួយនឹងទារុណកម្មយ៉ាងព្រៃផ្សៃ ពីសំណាក់ប្ដីប្រពន្ធពីរនាក់ នៅចំកណ្ដាលរដ្ឋធានីនៃប្រទេសអូស្ត្រាលី។


រូបជំនួស បង្ហាញពីយុវតីម្នាក់ដ៏កំសត់។ (រូបថត shutterstock)

ជាអំពើអមនុស្សធម៌មួយ ហួសនិស្ស័យនឹងបរិយាយ។ សារព័ត៌មានចេញផ្សាយនៅទីក្រុងម៉ែលប៊ន (Melbourne) ដែលមាន​វត្តមាននៅក្នុងសវនាការនៃសំនុំរឿងនេះ បានធ្វើសេចក្ដីរាយការណ៍ថា យុវតីជនជាតិហូឡង់ជាទេសចរណ៍រូបនេះ ត្រូវរងនូវ​ការរំលោភសេពសន្ធវះមិនតិចជាង៦០ដងឡើយ ហើយថែមទាំងរងនូវទារុណកម្មយ៉ាងខ្លោចផ្សារ ជាមួយនឹងកំណាត់ឈើ​ធ្វើនំ ឬជាមួយនឹងម៉ាស៊ីនបូមដី នៅក្នុងរយៈពេល៦សប្ដាហ៍ នៅប្រទេសអូស្ត្រាលី។

តុលាការទីក្រុងមែលប៊ន បានយកសំនុំរឿងនេះមកជំនុះជម្រះ [...]

ឥណ្ឌា៖ កំហឹង​ផ្ទុះ​ជា​ថ្មី ក្រោយ​ពី​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​ត្រូវ​បាន​រំលោភ

ឥណ្ឌា៖ កំហឹង​ផ្ទុះ​ជា​ថ្មី ក្រោយ​ពី​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​ត្រូវ​បាន​រំលោភ

ក្មេងស្រីក្នុងរដ្ឋធានីញ៉ូដេលី មួយរូបអាយុ៥ឆ្នាំ  បានធ្លាក់ខ្លួនឈឺជាទម្ងន់ នៅថ្ងៃសៅរ៍ទី២០ខែមេសានេះ បន្ទាប់ពីនាងតូច​ត្រូវបាន«រំលោភ» និងធ្វើ«ទារុណកម្ម» កាលពីដើមអាទិត្យ ដោយជនម្នាក់ ដែលជាអ្នករស់នៅជិតខាងផ្ទះរបស់នាង ហើយ​បានចាប់នាងបង្ខាំងទុក ចំនួនពីរថ្ងៃនៅក្នុងបន្ទប់។


បន្ទាប់ពីបានរកឃើញ បង្ខាំងនៅក្នុងបន្ទប់ នាងតូចត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ភ្នាក់ងារនគរបាល បានអោយដឹងថា នាងតូចដែលទើបតែមានអាយុ៥ឆ្នាំ បានបាត់ខ្លួនតាំងពីថ្ងៃច័ន្ទទី១៥ខែមេសា ហើយ​ត្រូវបានរកឃើញមកវិញ ដោយអ្នកជិតខាងរបស់នាងម្នាក់ទៀត នៅថ្ងៃពុធទី១៧ខែមេសា។ អ្នកជិតខាងនោះ បានលឺ​សម្លេងយំខ្សាយៗ ខណៈដែលនាងត្រូវបានបង្ខាំងទុក នៅក្នុងបន្ទប់មួយ ស្ថិតក្នុងអាគារស្នាក់នៅតែមួយ នឹងលំនៅដ្ឋាន​របស់ឪពុកម្ដាយនាង [...]

ឥណ្ឌា៖ និស្សិត​បី​រូប រួម​គ្នា​បង្កើត​​អាវ​ទ្រ​សុដន្ដ «ប្រឆាំង»​ការ​រំលោភ

ឥណ្ឌា៖ និស្សិត​បី​រូប រួម​គ្នា​បង្កើត​​អាវ​ទ្រ​សុដន្ដ «ប្រឆាំង»​ការ​រំលោភ

ដើម្បីប្រយុទ្ធប្រឆាំងនឹង ការចាប់រំលោភ ដែលតែងកើតមានជារឿយៗ ក្នុងប្រទេសឥណ្ឌានោះ និស្សិតបីនាក់ បានបង្កើត​នូវអាវទ្រនាប់ប្រឆាំងការរំលោភមួយឡើង ដោយមានដាក់បញ្ចូលនៅក្នុងនោះ ជាចរន្តអគ្គិសនី អោយឆក់ជនណាក៏ដោយ ដែលហ៊ានលូកមកប៉ះស្ទាបសុដន្ដរបស់ពួកនាង។ អាវក្នុងរបស់ស្រីនេះ នឹងអាចដាក់មកលក់ ក្នុងចុងខែមេសានេះ។


អាវទ្រនាប់ នឹងគ្រឿងបំពាក់ខ្លះៗ ដែលជម្រុញអោយមានចរន្ដឡើងដល់ ៣៨០០គីឡូវ៉ុល។

អាវក្នុងរបស់ស្ត្រី ដើម្បីប្រយុទ្ធប្រឆាំងនឹងការរំលោភ នៅប្រទេសឥណ្ឌា៖ ជាគំនិតរបស់និស្សិតបីរូប (ស្រីពីរ ប្រុសម្នាក់) ដែលកំពុងរៀននៅក្នុងសាលាវិស្វកម្មមួយ នៅឆេនណៃ (Chennai) ប៉ែកខាងត្បូងនៃប្រទេស។ អាវនេះមានទម្រង់មិនខុស​ពីអាវ​ទ្រ​សុដន្ដធម្មតា នោះទេ តែបានដាក់បន្ថែមនូវចរន្ដអគ្គិសនី សម្រាប់«ឆក់»ជនណា [...]

ឥណ្ឌា៖ ទេសចរណ៍ស្វីស រង​គ្រោះ​នឹង​ការ​រំលោភ​ជា​ក្រុម​ ជា​ថ្មី​ទៀត

ឥណ្ឌា៖ ទេសចរណ៍ស្វីស រង​គ្រោះ​នឹង​ការ​រំលោភ​ជា​ក្រុម​ ជា​ថ្មី​ទៀត

ស្ត្រីជនរងគ្រោះ អាយុ៤០ឆ្នាំ ត្រូវបានជនល្មើសរំលោភ នៅនឹងមុខស្វាមីរបស់គាត់។ ក្នុងខណៈនេះ ពួកគាត់កំពុងស្នាក់​សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមួយនៃទីក្រុង ជ្វាលីយ័រ ដែលស្ថិតនៅផ្នែកកណ្ដាលប្រទេស។


ស្ត្រីឥណ្ឌាបួងសួង នៅក្រោយនិស្សិតស្ត្រីស្លាប់ និងការរំលោភជាក្រុម។

ទេសចរណ៍ជនជាតិស្វីស ជាស្ត្រីរូបនេះ ត្រូវបានរងគ្រោះនឹង«ការរំលោភជាក្រុម» នៅចំពោះមុខប្ដីរបស់គាត់ កាលពីថ្ងៃ​សុក្រ នៅក្នុងតំបន់មួយផ្នែកកណ្ដាលប្រទេសឥណ្ឌា។ នេះជាការអោយដឹងរបស់ នគរបាលមួយថ្ងៃក្រោយហេតុការណ៍។ ជនល្មើសប្រមាណជាពី៧ទៅ៨នាក់ បានវាយបុរសជាប្ដី និងបានរំលោភស្ត្រីជាប្រពន្ធ ក្នុងខណៈជនរងគ្រោះទាំងពីរនាក់ កំពុងជិះកង់ នៅយប់ថ្ងៃសុក្រ ក្នុងរដ្ឋម៉ាហីយ៉ា ប្រាដេស (Madhya Pradesh)។

ភ្នាក់ងារនគរបាលមួយរូប [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...