បង្ខំភរិយាឲ្យលក់ខ្លួនចំនួនជិត៣០០០ដង ក្នុងរយៈពេល៥ឆ្នាំ
ខ្លួនជាអ្នកបង្ហោះដំណឹង លក់ប្រពន្ធរបស់ខ្លួន តាមបណ្ដាញអ៊ិនធើណែត ជាអ្នកណាត់កន្លែងជួប និងបន្ទាប់មកជាអ្នករង់ចាំ ជាមួយនឹងកូនប្រុសម្នាក់ អាយុ៥ឆ្នាំ រហូតលុះត្រានាងបានដេក ជាមួយភ្ញៀវរួចរាល់។ បុរសម្នាក់នេះ អាយុ៥៤ឆ្នាំ ត្រូវបានតុលាការផ្ដន្ទាទោស ពីបទធ្វើសញ្ចារកម្ម (មានន័យថា ទង្វើជួយឲ្យមានការជួញដូរផ្លូវភេទ) ទៅលើភរិយា (មិនទាន់រៀបការ) របស់ខ្លួន កាលពីសប្ដាហ៍មុន នៅក្នុងក្រុង ម៉ូ (Meaux) ស្ថិតនៅក្នុងតំបន់ជាយក្រុង នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង។ បុរសដ៏អស្ចារ្យ បានលក់មនុស្សដែលខ្លួនស្រឡាញ់ យ៉ាងហោចចំនួន២៧៤២ដង នៅក្នុងរយៈពេល៥ឆ្នាំ។
ស្ត្រីរងគ្រោះ ដែលមានវ័យ៤៦ឆ្នាំ បម្រើការក្នុងរង្គសាលមួយ បានរៀបរាប់នៅក្នុងសវនាការថា តាំងពីឆ្នាំ២០០៩មក នាងត្រូវបានបង្ខំឲ្យដេកជាមួយភ្ញៀវ សឹងជារៀងរាល់ពេលរសៀល ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ រហូតដល់ពេលនាងមានផ្ទៃពោះ ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ របស់គ្រួសារ។ [...]