Posts tagged as "Kem Ley"

កែម ឡី៖ ទំនាក់​ទំនង​កម្ពុជា-ថៃ មិន​ប៉ះពាល់​ធ្ងន់ធ្ងរ ក្រោយ​យីងឡាក់​ធ្លាក់

កែម ឡី៖ ទំនាក់​ទំនង​កម្ពុជា-ថៃ មិន​ប៉ះពាល់​ធ្ងន់ធ្ងរ ក្រោយ​យីងឡាក់​ធ្លាក់

មជ្ឈដ្ឋានមួយចំនួនបានសម្តែងការព្រួយបារម្ភ ពីទំនាក់ទំនងកម្ពុជា និងថៃ ក្រោយពីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានតុលាការធម្មនុញ្ញថៃ ទម្លាក់ចេញពីតំណែងនាយករដ្ឋមន្រ្តី។ តែសម្រាប់លោកកែម ឡី ជាអ្នកតាមដាន​ស្ថានការណ៍សង្គម និងជាអ្នកវិភាគនយោបាយឯរាជ្យកម្ពុជា បានអះអាងថា ទំនាក់ទំនងកម្ពុជា និងថៃ មិនមានផល​ប៉ះពាល់ធ្ងន់ធ្ងរ ពីការទម្លាក់តំណែងលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា នោះទេ។


លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៨ ឧសភា ២០១៤
---------------

នយោបាយ - ក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ [...]

សម្ភាស កែម ឡី៖ ស្ថាប័ន​រដ្ឋ​​រង​ឥទ្ធិពល​នយោបាយ ធ្វើ​ឲ្យ​ខូច​តម្លៃ​ខ្លួន

សម្ភាស កែម ឡី៖ ស្ថាប័ន​រដ្ឋ​​រង​ឥទ្ធិពល​នយោបាយ ធ្វើ​ឲ្យ​ខូច​តម្លៃ​ខ្លួន

នូវរាល់លិខិត ឬសេចក្តីថ្លែងការណ៍ ដែលចេញដោយក្រសួងស្ថាប័នរដ្ឋ ឬស្ថាប័នឯកជនមួយចំនួន ដែលបានធ្វើការ​គាំទ្រទៅលើសេចក្តីថ្លែងការណ៍ របស់រាជរដ្ឋាភិបាលចុះថ្ងៃទី៥ ខែមេសាកន្លងមកនេះជាសិទ្ធិរបស់ស្ថាប័ន ឬបុគ្គល ឬក្រុមមនុស្សដែលយល់ថា ជាការប្រសើរដែលត្រូវថ្កោលទោសនោះ។ សម្រាប់ករណីនេះ លោក កែម ឡី អ្នកវិភាគ​ឯករាជ្យ បានចាត់ទុកថាមិនមានអ្វីជាបញ្ហាទេ។ យ៉ាងនេះក្តី លោកនៅតែរិះគន់ទៅលើសកម្មភាព នៃស្ថាប័នរដ្ឋ​ទាំង​នោះថា អាចរងនូវឥទ្ធិពលនយោបាយ ឬជាវប្បធម៌នយោបាយនៅកម្ពុជា។


បណ្ឌិតកែម ឡី អ្នកវិភាគនយោបាយកម្ពុជាឯករាជ្យ នៅក្នុងសន្និសីទការសែតថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ នៅសណ្ឋាគារ​អ៊ីមភើរៀល។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិ - [...]

អ្នកវិភាគ៖ ថ្នាក់​ដឹកនាំ​កំពូល នៃ​បក្ស​ទាំង​ពីរ គួរ​ជួប​គ្នា

អ្នកវិភាគ៖ ថ្នាក់​ដឹកនាំ​កំពូល នៃ​បក្ស​ទាំង​ពីរ គួរ​ជួប​គ្នា

អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានលើកឡើងថា ក្នុងកាលៈទេសៈ បច្ចុប្បន្ននេះ វាជាពេលវេលាចាំបាច់​ហើយ​ដែលត្រូវ ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ គម្បីជួបគ្នាដោយផ្ទាល់ ដើម្បី​សម្រេចលើចំណុចគន្លឹះ នៃភាពជាប់គាំងផ្នែកនយោបាយ។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - អ្នកស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា លោក កែម ឡី នៅថ្ងៃទី​២៦ មីនា នេះបានពន្យល់ថា មុននឹងដោះស្រាយបញ្ហានយោបាយ គេត្រូវរកឲ្យឃើញដល់ឬសគល់​ដែលនាំឲ្យមាន​វិបត្តិនយោបាយ នោះគឺបញ្ហាស្ថាប័នបោះឆ្នោត [...]

អង្គ វង្សវឌ្ឍានា៖ ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​របស់​ចៅក្រម គ្មាន​តម្លាភាព

អង្គ វង្សវឌ្ឍានា៖ ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​របស់​ចៅក្រម គ្មាន​តម្លាភាព

ការភ្ញាក់ផ្អើលមួយ សម្រាប់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ក្រោយពីសាលាឧទ្ទណ៍ បានបដិសេធការសុំនៅក្រៅឃុំរបស់ លោក វន់ ពៅ ហើយនៅតែបន្តការឃុំខ្លួនជាបណ្ដោះអាសន្ននោះ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី ២៥ ខែមីនានេះ បានថ្លែងទទួលស្គាល់ថា ការសម្រេចឃុំខ្លួនបណ្ដោះអាសន្នរបស់មន្ត្រីតុលាការកន្លងមក មាន​ភាព​លំអៀង និងមិនមានតម្លាភាព។ ការថ្លែងទទួលស្គាល់ ដែលហាក់ដូចជាយឺតពេលណាស់ទៅហើយ សម្រាប់​ជន​រងគ្រោះ និងអ្នកតាមដានស្ថានភាពសង្គម។


លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ (រូបថត MONOROOM.info/ S. Tith)

ច្បាប់ស្តីពីការឃុំខ្លួន - លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានលើកឡើងថា ក្នុងរយៈពេល៤ឆ្នាំ [...]

ប្រតិកម្ម៖ ការ​​បដិសេធ​​មិន​ឲ្យ វន់ ពៅ ​នៅ​ក្រៅ​ឃុំ ជា​រឿង​«នយោបាយ»

ប្រតិកម្ម៖ ការ​​បដិសេធ​​មិន​ឲ្យ វន់ ពៅ ​នៅ​ក្រៅ​ឃុំ ជា​រឿង​«នយោបាយ»

អ្នកមានសមានចិត្តជាច្រើន រួមនឹងអ្នកវិភាគឯករាជ្យលោក កែម ឡី ផង បានហៅករណីលោក វន់ ពៅ ថាមិនមែន​ជាហេតុការណ៍មួយ​ ដែលត្រូវយកមកធ្វើការឃុំខ្លួនឡើយ។ ពួកគេបានបរិហាថា ការឃុំខ្លួនលោក វន់ ពៅ ព្រោះ​មាន​បញ្ហា«នយោបាយ»នៅពីក្រោយ ទើបមន្រ្តីតុលាការមួយចំនួន ហាក់ដូចជាមានការរអារ និង​មិនអនុវត្តតាមវិជ្ជាជីវៈ​របស់ខ្លួន ដែលមានឡើយ។


ក្រុមគ្រួសាររបស់លោក វន់ ពៅ នៅក្រៅសាលាឧទ្ទរណ៍ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - ក្នុងវត្តមានមុខ​សាលា​ឧទ្ធណ៍កាលពីថ្ងៃទី២៤ ខែមីនា នេះ អ្នកវិភាគឯករាជ្យ និងជាអ្នក​ស្រាវ​ជ្រាវ​ផ្នែកសង្គមលោក កែម ឡី បានបរិហាថា តុលាការហាក់បីដូចជាក្បត់វិជ្ជាជីវៈរបស់ខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...