រដ្ឋាភិបាលបើកទូលាយ (OGP)៖ កម្ពុជា និងអភិបាលកិច្ចល្អ
អង្គការសង្គមស៊ីវិលប្រមាណបួន បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ដើម្បីចែករំលែកនូវបទពិសោធន៍ និងការអនុវត្តន៍ល្អ ស្តីពីភាពជាដៃគូរដ្ឋាភិបាលបើកទូលាយ (OGP: Open Government Partnership) ។ សិក្ខាសាលានេះធ្វើឡើង ក្នុងរយៈពេលពីរថ្ងៃ ពីថ្ងៃទី១៦ ដល់១៧ ខែតុលានេះ នៅសណ្ឋាគារសាន់វ៉េ ក្នុងរាជធានីភ្នំពេញ។
នាយកប្រតិបត្តិអង្គការគណៈកម្មាធិការ សហប្រតិបត្តិការដើម្បីកម្ពុជា (CCC) លោក សឿង សារឿន ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន បានបញ្ជាក់ថា ការផ្តើមឲ្យកើតមានសិក្ខាសាលា ភាពជាដៃគូរដ្ឋាភិបាលបើកទូលាយនេះឡើង ព្រោះចង់ឲ្យ អ្នកចូលរួមបានបង្កើនចំណេះដឹងអំពី OGP និងសារៈសំខាន់នៃ OGP សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃប្រទេសកម្ពុជា។ ផែនការការងារប្រចាំប្រទេសមួយ [...]