កែម ឡី៖ បក្ស​ប្រជាជន នៅ​តែ​ចង់​ឲ្យ​ការ​បោះ​ឆ្នោត​មួយ អាច​«បន្លំ​បាន»

ភាពជាប់គាំងផ្នែកនយោបាយ នៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ២០១៣ បានកើតឡើងជិតពេញមួយឆ្នាំ។ ដោយ​ហេតុ​នេះ ដើម្បីបន្ថយស្ថានការតានតឹង គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឯកភាពគ្នា ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត និងគ.ជ.ប តាមរយៈកិច្ចព្រមព្រៀងកំពូលថ្ងៃទី២២ ខែសីហា ២០១៤ កន្លងមកនេះ។ តែ​សម្រាប់​ក្រសែ​ភ្នែក​របស់​អ្នក​វិភាគ គណបក្សប្រជាជនកម្ពុជា និងជាគណបក្សកាន់អំណាច នៅ​តែ​មាន​គំនិត​ចង់​ឲ្យ​ការ​បោះឆ្នោត នៅ​តែ​«អាច​បន្លំ»​បាន។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០១ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 13, 2014
  • ប្រធានបទ: គ.ជ.ប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក កែម ឡី អ្នកវិភាគបញ្ហានយោបាយនៅកម្ពុជា បានថ្លែងបង្ហាញក្នុងកិច្ចពិភាក្សា រៀបចំ​ដោយសម្ព័ន្ធ​កំណែទម្រង់ការបោះឆ្នោត កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ កន្លងមកនេះថា តាមរយៈសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃ គ.ជ.ប របស់គណបក្សធំៗទាំងពីរ នៅមានចំណុចខ្វះខាត​សំខាន់ៗបី​យ៉ាង​ទៀត ដែលត្រូវបញ្ចូលជាចាំបាច់។ លោកបន្តថា បើមានចំណុចសំខាន់ទាំងបីយ៉ាងនោះថែមទៀត ទើបអាច​ធ្វើឲ្យស្ថាប័នមួយនេះ មានតម្លាភាព យុត្តិធម៌ ពិសេសគឺ ឯករាជ្យ។

អ្នកវិភាគរូបនេះ បានបរិយាយនូវចំណុចទាំងបី ដែលត្រូវបញ្ជូលជាជំពូក បន្ថែមលើជំពូកទាំងប្រាំពីរ​ដែល​មាន​ស្រាប់។ ជំពូកទាំងបីនោះរួមមានដូចជា ជំពូកទីមួយ របៀបប្រកាសលទ្ធផលនៃការបោះឆ្នោតទាំងបថម និង​ទាំងលទ្ធផលចុងក្រោយ ដោយមានគារចូលរួមពីគណបក្សនយោបានយ អ្នកសារព័ត៌មាន និងអ្នក​សង្កេត​ការណ៍​ផ្សេងៗនៅនឹងស្ថានីយ៍ទូរទស្សន៍ ដែលចាក់ផ្សាយនោះ។ ជំពូកទីពីរដើម្បីជៀសវាងក្រោយ​ការ​បោះ​ឆ្នោត​ហើយ ស្រាប់តែមានភាពមិនប្រក្រតីនោះ ចាំបាច់ត្រូវមានការបង្កើតគណកម្មការឯករាជ្យ ស្តីពី​ការស៊ើប​អង្កេត​ភាពមិនប្រក្រតី ដែលមានសមាសភាពចម្រុះ។ និងជំពូកទីបី ក្រោយការប្រកាស​លទ្ធផល​ហើយ បែរ​ជា​មានគណបក្សមួយចំនួន មិនព្រមទទួលយកការប្រកាសលទ្ធផលនោះ ដូច្នេះត្រូវបង្កើតនូវ​យន្តការ​សម្រប​សម្រួលនយោបាយមួយទៀត ដែលត្រូវធ្វើការកំណត់ឲ្យបានច្បាស់លាស់ពីនូវសមាសភាព ទីកន្លែង ពេលវេលា និងរយៈពេលជាក់លាក់នៃការសម្របសម្រួល។

ជំពូកទាំងបីខាងលើ ដែលជាចំណុចសំខាន់ តែត្រូវពិចារណា និងដាក់បញ្ជូលទៅក្នុងសេចក្តីព្រាងនោះ។ លោក កែម ឡី បានលើកឡើងទៀតថា បើគណបក្សធំៗទាំងពីរ ទទួលយកនិងអនុវត្តតាមនោះ វាពិត​ជា​មាន​ប្រយោជន៍ និងក៏អាចជួយដល់ជាតិ និងប្រជារាស្រ្តបាន។

ផ្ទុយមកវិញ សេចក្តីព្រាងខាងលើ នឹងនៅតែជា«របស់ឥតប្រយោជន៍ និងគ្មានបានការ» ប្រសិនបើ​«ម្ខាង​(គណបក្ស)ចង់ឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ម្ខាង(ទៀត)ចង់ឲ្យមានការបោះឆ្នោតមួយ ដែលអាចបន្លំបាន»។ លោក កែម ឡី បាននិយាយថា៖ «ចំណុចណា ដែលគណបក្សប្រជាជន​អាចទទួល​យក គឺមិនមានការខាងបង់របស់គាត់ គាត់អាចទទួលយក។ ប៉ុន្តែគណបក្សប្រជាជន ចំណុចណាដែល​មិន​អាច​ជៀសវាងការបន្លំបាន អាហ្នឹងគាត់មិនយកទេ។ (...) គណបក្សប្រជាជនគាត់ត្រួតត្រា​លើប្រព័ន្ធទាំង​មូល។ ម្នាក់ចង់ឲ្យមានភាពស្អាតស្អំ ម្នាក់ចង់ឲ្យមានភាពមិនត្រឹមត្រូវ។ (...) ទាំងនេះហើយដែលជាការ​លំបាក។»

ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគ.ជ.ប. មាន៧ជំពូក និង៤២មាត្រា។ ច្បាប់នេះត្រូវបានដាក់ជូន​ក្រុមការងារ នៃគណបក្សទាំងពីរ ពិនិត្យ និងសម្រេច ដោយសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត។ សេចក្តីព្រាង​ច្បាប់ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃ គ.ជ.បនេះ ជា«ផល»ដែលបានកើតចេញ ពីការព្រមព្រៀង នៃ​គណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដោយបានដាក់ឲ្យប្រើប្រាស់នូវរូបមន្ត ៤+៤+១ (មក​ពី​គណបក្សប្រជាជនកម្ពុជា៤រូប មកពីគណបក្សសង្គ្រោះជាតិ៤រូប និងមកពីសង្គមស៊ីវិលមួយរូប)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...