Posts tagged as "Dauphin Eau Doux"

ទំនប់​វារីអគ្គសនី នៅ​ក្បែរ​ព្រំដែន​ឡាវ-កម្ពុជា គំរាម​ត្រី​ផ្សោត​កម្ពុជា

ទំនប់​វារីអគ្គសនី នៅ​ក្បែរ​ព្រំដែន​ឡាវ-កម្ពុជា គំរាម​ត្រី​ផ្សោត​កម្ពុជា

មូលនិធិធម្មជាតិពិភពលោក ហៅកាត់ជាភាសាអង់គ្លេសថា WWF បានព្រមានថា ទំនប់វារីអគ្គិសនី​នៅលើ​ទន្លេ​​មេគង្គ ដែលគ្រោងសាងសង់ដោយប្រទេសឡាវ ជាប់នឹងព្រំដែនកម្ពុជា អាចនឹងពន្លឿនការស្លាប់ផុតពូជ នៃបណ្ដា​ត្រីផ្សោត​នៅក្នុងប្រទេសកម្ពុជា។ មូលនិធិពិភពលោកមួយនេះ ថែមទាំងបានទាមទារ ឲ្យបញ្ឈប់ជាបន្ទាន់​នូវគម្រោង​សាងសង់ ដែលគួរឲ្យបារម្ភនេះ។


ត្រីផ្សោត ហែលនៅលើទន្លេមេគង្គនៅក្នុងខេត្តក្រចេះ នៃប្រទេសកម្ពុជា។ (រូបថត TANG CHHIN SOTHY)

ធនធានធម្មជាតិ - មូលនិធិធម្មជាតិធិពិភពលោក បានថ្លែងពន្យល់ថា ប្រសិនបើទំនប់ ដុង សាហុង (Don Sahong) ត្រូវបានសាងសង់ឡើង ដែលស្ថិននៅមិនឆ្ងាយប៉ុន្មានពីព្រំដែនប្រទេសកម្ពុជានោះ តែគម្រោងនេះក៏នៅមិនឆ្ងាយ​ប៉ុន្មានដែរពីជម្រកត្រីផ្សោត [...]

អ៊ឺរ៉ុប ដាក់​កម្ពុជា​ក្នុង​«បញ្ជីខ្មៅ» ហាម​ការ​នាំ​ចូល​ត្រី

អ៊ឺរ៉ុប ដាក់​កម្ពុជា​ក្នុង​«បញ្ជីខ្មៅ» ហាម​ការ​នាំ​ចូល​ត្រី

គណកម្មាការអ៊ឺរ៉ុប បានស្នើសុំទៅបណ្ដារដ្ឋជាសមាជិក ឲ្យចាត់វិធានការផ្នែកពាណិជ្ជកម្មមួយ ប្រឆាំងប្រទេសកម្ពុជា ដោយលែងឲ្យមានការនាំចូលត្រី ពីប្រទេសក្រីក្រមួយនេះ ដោយសារតែគណកម្មការអ៊ឺរ៉ុប បានរកឃើញថា ប្រទេស​កម្ពុជាបានទទួលបរាជ័យ ក្នុងការទប់ស្កាត់ពីការនេសាទខុសច្បាប់។ ជាការហាមឃាត់មួយ ដែលបានប៉ះពាល់​ទៅ​ដល់​ពាណិជ្ជកម្មនាំចេញ របស់ប្រទេសកម្ពុជា។ តែមន្ត្រីជំនាញជលផលកម្ពុជា បានចាត់ទុកថាការហាម​ឃាត់​នេះ មិនបានប៉ះពាល់អ្វីធ្ងន់ធ្ងរទេ។


រូបភាពជំនួស ស្ដីពីការនេសាទត្រី ដែលមានលក្ខណៈហួសប្រមាណ។ (រូបថត Wikipedia)

បទល្មើសនេសាទ - ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) បានផ្សាយឲ្យដឹងថា គណ​កម្មការ​សហគមន៍​អឺរុប បាន​ដាក់បញ្ចូលប្រទេសកម្ពុជា ជាមួយនឹងប្រទេសពីរទៀត (ហ្គីណេ [...]

កម្ពុជា៖ បុព្វហេតុ​គ្មាន​ទីបញ្ចប់ ដើម្បី​សង្គ្រោះ​«ផ្សោត» ​​នៅ​ក្នុង​ទន្លេ​មេគង្គ

កម្ពុជា៖ បុព្វហេតុ​គ្មាន​ទីបញ្ចប់ ដើម្បី​សង្គ្រោះ​«ផ្សោត» ​​នៅ​ក្នុង​ទន្លេ​មេគង្គ

ត្រីផ្សោតពីរក្បាល បានពន្លេចខ្លួនឡើង ប្រលែងទឹកនៅលើទន្លេមេគង្គ ក្នុងខេត្តក្រចេះ ប្រទេសកម្ពុជា ធ្វើអោយអ្នក​ទេសចរណ៍ ដែលរងចាំទស្សនាត្រីផ្សោតទាំងនេះ មានសេចក្ដីសប្បាយរីករាយយ៉ាងខ្លាំង។ ប៉ុន្តែទៅអនាគត មិន​ប្រាកដថា មងអួននេសាទដ៏ប្រល័យ អាចនឹងទុកអោយប្រភេទត្រីដ៏កម្រនេះ មានជីវិតបានយូរដល់ពេលណានោះទេ។


សត្វត្រីផ្សោត។

ដើម្បីការពារ«ប្រភេទត្រី» ដែលមានយ៉ាងកម្រមួយនេះ កាណូតឈើមួយចំនួន បានជិះត្រួតពិនិត្យនៅជុំវិញ​តំបន់​ដែលគេ​តែងតែឃើញ ពពួកផ្សោតចេញមកលោតលេងកំសាន្ដ នៅខេត្តក្រចេះ។ សកម្មភាព ដែលបានបង្ហាញពីការខំប្រឹងថែរក្សា ត្រី«ដូហ្វាំងទឹកសាប»ទាំងនេះ រួមនឹងទប់ស្កាត់ផងដែរ នូវរាល់បទល្មើសទាំងឡាយ។

តែនៅឆ្ងាយពីនេះ តែប៉ុន្មានគីឡូម៉ែត្រ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...